ខ្សែបម្រើ Casemiro ថា ក្លិប Real Madrid ចាំស្វាគមន៍ Neymar Jr ពី Paris Saint Germain ជានិច្ច។

Casemiro នឹង Neymar Jr
Casemiro នឹង Neymar Jr

ជាការពិតណាស់ មួយរយៈចុងក្រោយនេះមានព័ត៌មានជាច្រើន​បានចុះផ្សាយថា  PSG ចង់លក់ Neymar ចេញនៅរដូវក្តៅនេះ បន្ទាប់ពីរូបគេមិនអាចសាងស្នាដៃអ្វីជាដុំកំភួនឱ្យក្លិប។

គួរបញ្ជាក់ថា Neymar ត្រូវបាន PSG ទិញយកពី Barcelona នៅឆ្នាំ ២០១៧ ក្នុងតម្លៃកប់ពពករហូតដល់ទៅ​ ២២២ លានអឺរ៉ូ (ឬប្រមាណ ២២៦លានដុល្លា)។

Casemiro បាននិយាយថា៖ “Neymar ចង់លេងនៅក្រុមណា ក្នុងពិភពបាល់ទាត់ក៏បានដែរ។ ប្រសិនបើ PSG​ លែងចង់ទុកគេ នៅមាន Real Madrid ចាំស្វាគមន៏”៕