ខ្សែបម្រើការពារ Casemiro ប្រាកដក្នុងចិត្តថា Neymar នឹងក្លាយជាមិត្តភក្តិដ៏ចិត្តស្និតរបស់ Cristiano Ronaldo ប្រសិនបើគាត់ផ្លាស់មក Real Madrid ។

photo of Cristiano Ronaldo And Neymar
Cristiano Ronaldo And Neymar

ការពិតណាស់ Casemiro ប្រាប់សារព័ត៌មាន El Partidazo ថា៖ «Neymar តែងតែអស្ចារ្យជានិច្ច តាំងពីគាត់នៅវ័យ 11ឆ្នាំមកម្ល៉េះ។ ខ្ញុំមិនគិតថាមានឱកាសណាមួយដែលគាត់នឹងមក Real នោះទេ ប៉ុន្តែអ្នកត្រូវសួរ Florentino Perez សិន ។ គាត់ដឹងថាទ្វារតែងតែបើកសម្រាប់គាត់នៅ Madrid ប៉ុន្តែគាត់រីករាយនៅ Paris» ។

ខ្សែបម្រើវ័យ 26ឆ្នាំរូបនេះបន្តទៀតថា៖ «តាមរយៈគុណភាពដែលគាត់មាន ខ្ញុំនឹងទិញគាត់យ៉ាងពិតប្រាកដ។ ខ្ញុំសង្ឃឹមថាគាត់នឹងត្រលប់មកវិញក្នុងរដូវកាលនេះ(ជាពីរបួស)។ គាត់ជាកីឡាករដ៏អស្ចារ្យម្នាក់ ជាកំពូលកីឡាករម្នាក់ក្នុងចំណោម៣នាក់លើលោក។ គាត់នឹងមានទំនាក់ទំនងល្អជាមួយ Cristiano Ronaldo ប្រសិនបើគាត់ផ្លាស់មក Real Madrid» ៕

ប្រភពពី៖ marca