ខ្សែបម្រើកណ្តាលរបស់ក្លឹប Real Madrid លោក Casemiro សង្ឃឹមថា Neymar នឹងចូលរួមជាមួយម្ចាស់ជើងឯក La Liga ហើយគាត់បាននិយាយថា មិត្តរួមក្រុមអន្តរជាតិរបស់គាត់នឹងត្រូវបានស្វាគមន៍នៅឯក្លឹប Real Madrid ។

Casemiro of Real Madrid
Casemiro of Real Madrid

Neymar វ័យ 25 ឆ្នាំត្រូវបានទាក់ទងទៅនឹងក្លឹប Real Madrid បើទោះបីជាបានចូលរួមជាមួយក្លឹប Paris Saint-Germain ពីក្លឹប Barcelona ក្នុងកិច្ចព្រមព្រៀងកំណត់ត្រាពិភពលោកកាលពីខែសីហា។

photo of Neymar
Neymar of Brazil

Casemiro បាននិយាយថាគាត់នឹងសប្បាយរីករាយក្នុងការឱ្យ Neymar នៅ Santiago Bernabeu ប៉ុន្តែបានទទូចថាមិត្តរួមក្រុមអន្តរជាតិរបស់គាត់ គឺសប្បាយរីករាយនៅក្នុងទីក្រុងប៉ារីស ។

លោកបានប្រាប់ COPE បន្ទាប់ពីការប្រកួតមិត្តភាព ជម្រើសជាតិ Brazil  0-0 ជាមួយក្រុមជម្រើសជាតិ English កាលពីថ្ងៃអង្គារ ថា “គាត់គឺជាកីឡាករមួយរូបដែលគាត់ដឹងពីអ្វីដែលគាត់កំពុងធ្វើ ។ គាត់គឺជាកីឡាករដ៏អស្ចារ្យ ហើយគាត់នឹងត្រូវបានស្វាគមន៍នៅឯក្លិប Real Madrid ។ ខ្ញុំសង្ឃឹមថាគាត់នឹងមក ប៉ុន្តែគាត់សប្បាយរីករាយនៅក្លឹបរបស់គាត់” ។

ប្រភពពី៖ goal