ខ្សែបម្រើ Casemiro បានបង្ហាញបំណងរបស់ខ្លួនថាចង់ឃើញមិត្តរួមសញ្ជាតិ Neymar មកលេងនៅក្រុម Real Madrid ជាមួយខ្លួននៅពេលខាងមុខនេះ។

photo of Casemiro
ខ្សែបម្រើ Casemiro និង ខ្សែប្រយុទ្ធ Neymar

Neymar ដែលមានបំណងចង់ចាកចេញពីក្រុម PSG កាលពីរដូវក្ដៅកន្លងទៅ ធ្លាប់ត្រូវក្រុម Real Madrid ទាក់ទងដែរ ប៉ុន្តែមិនអាចសម្រេចបាន ព្រោះតម្លៃខ្លួនដែលក្រុមនៅបារាំងលក់នោះ ខ្ពស់ខ្លាំងពេក។ យ៉ាងណាមិញ កីឡាករ Casemiro ដែលមានសញ្ជាតិប្រេស៊ីលដូច Neymar ដែរ សង្ឃឹមថាមិត្តរួមសញ្ជាតិម្នាក់នេះ នឹងអាចមកកាន់ Real Madrid បានក្នុងពេលខាងមុខ។

Neymar
ខ្សែប្រយុទ្ធ Neymar របស់ក្លិប PSG

”ខ្ញុំចង់ឱ្យ Neymar មកទីនេះ។ ខ្ញុំបាននិយាយជាមួយគាត់រាល់ថ្ងៃពីការលេងនៅ Madrid ។ គាត់ជាកីឡាករអស្ចារ្យម្នាក់”។ សម្ដីរបស់ Casemiro ។

Casemiro
ខ្សែបម្រើ Casemiro របស់ក្លិប Real Madrid

យ៉ាងណាក៏ដោយ ជាមួយការចង់បានរបស់ Real Madrid នេះ ក្រុម Barcelona ក៏មានបំណងចង់យកអតីតខ្សែប្រយុទ្ធរបស់ខ្លួនត្រលប់មកវិញដែរ។ អ្វីដែលជារនាំងសំខាន់ក្នុងការផ្ទេរនោះ គឺតម្លៃខ្លួនដែលក្រុម PSG ដាក់លក់តែម្ដង។ ក្លឹបអ្នកមានបារាំងនេះ បានដល់តម្លៃដល់់ទៅជាង២០០លានផោនឯណោះ ទើបពួកគេព្រមឱ្យ Neymar ចាកចេញបាន៕