អតីត​ខ្សែ​ប្រយុទ្ធ​​អ៊ីតាលី Antonio Cassano បាន​ណែនាំ​ឲ្យ Cristiano Ronaldo ចូល​និវត្តន៍​​ពី​បាល់ទាត់ ឬ​​សុខចិត្ត​អង្គុយ​ជា​កីឡាករ​បម្រុង​វិញ បន្ទាប់​ពី​មួយ​រយៈ​ចុងក្រោយ​បង្ហាញ​ទម្រង់​លេង​មិន​សូវ​ល្អ។

Cristiano Ronaldo នឹង Antonio Cassano
Cristiano Ronaldo នឹង Antonio Cassano

Ronaldo ចាប់​ផ្ដើម​ជា​​ជម្រើស​ដំបូង​​ម្ដង​គត់​ក្នុង​ការ​ប្រកួត​លីគ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Erik ten Hag នៅ Manchester United។ ប៉ុន្តែ​​គេ​បាន​​​បង្ហាញ​ខ្លួន​ជា​ជម្រើស​ទី​មួយ​​ទាំង​ពីរ​ប្រកួត​របស់​​ព័រទុយហ្គាល់​ក្នុង​ពាន​រង្វាន់ Nations League កាល​ពី​ពេល​ថ្មី​ៗ។

តំណែង​របស់ Ronaldo នៅ​ជម្រើសជាតិ​​ពេល​នេះ​កំពុង​ស្ថិត​​ក្នុង​សំនួរ បន្ទាប់​ពី​​គេ​រក​​មិន​បាន​មួយ​គ្រាប់​សោះ​នៅ​​៨​ប្រកួត​ចុងក្រោយ និង​ខក​ឱកាស​ជា​ច្រើន​ដង​​កាល​លេង​ទល់​​នឹង​អេស្ប៉ាញ​។ មើល​ឃើញ​ពី​​ទម្រង់​លេង​ធ្លាក់​ចុះ​បែប​នេះ Cassano យល់​ឃើញ​ថា Ronaldo លែង​មាន​កម្រិត​លេង​ខ្ពស់​ដូច​ពី​មុន ហើយ​​គួរ​តែ​បញ្ចប់​អាជីព។

“​ដល់​ចំណុច​នេះ Cristiano គួរ​ឲ្យ​ធ្វើ​ឲ្យ​ខ្លួន​ឯង​ពេញចិត្ត ហើយ​ត្រូវ​យល់​ថា ប្រសិន​បើ​​មិន​អាច​ឈាន​​កម្រិត​ជាក់លាក់​មួយ​​ គឺ​គួរ​តែ​ចូលនិវត្តន៍។ គេ​មាន​ឈ្នះ​គ្រាប់​យ៉ាង។ គេ​ជា​កីឡាករ​អស្ចារ្យ។ គេ​​គួរ​តែ​ឈប់ ឬ​​ត្រឹម​អង្គុយ​នៅ​កៅអី​បម្រុង”។ សម្ដី Cassano៕