កីឡាករ Antonio Cassano បានសារភាពថា គាត់មានការសោកស្តាយដែលចាកចេញពីក្លឹប Real Madrid ហើយនិយាយថា គាត់ធ្លាប់ប្រមាថអ្នកគ្រប់គ្រងក្លឹបនៅពេលគាត់ចាកចេញ ។ Cassano លេងនៅ Madrid ចន្លោះឆ្នាំ 2006-08 លេងក្រោមការដឹកនាំរបស់ Fabio Capello ។

photo of Antonio Cassano
Former Real Madrid forward Antonio Cassano

ខ្សែប្រយុទ្ធរូបនេះបានសារភាពថា “រឿងដែលខ្ញុំសោកស្ដាយបំផុតគឺចាកចេញពីក្រុម Real Madrid” ។ “ខ្ញុំបានស្ថិតក្នុងក្រុមដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្រ្ត ។ ខ្ញុំអាចស្នាក់នៅទីនោះបានយូរហើយអាចឈ្នះពានច្រើនជាមួយក្លឹប ។ ខ្ញុំអាចជោគជ័យក្នុងវិស័យកីឡាបាល់ទាត់ ប៉ុន្តែផ្ទុយទៅវិញខ្ញុំបានធ្វើតាមអត្មានុភាពរបស់ខ្ញុំ ហើយវាជាកំហុសរបស់ខ្ញុំ ” ។ គាត់ថាប្រសិនបើគ្រូបង្វឹកមិនបានអនុញ្ញាតិឱ្យខ្ញុំលេង ខ្ញុំនឹងប្រមាថគាត់ ។

photo of Fabio Capello
Fabio Capello Manager former Real Marid

 

លោកបានបន្ថែមទៀតថា:  “Real បានទិញខ្ញុំដើម្បីជំនួសអ្នកឈ្នះពានរង្វាន់ Ballon d’Or ចំនួនពីរដូចជា Figo និង Owen ដែលមានន័យថា ខ្ញុំជាកីឡាករសំខាន់ទោះបីខ្ញុំមានអាយុ 23 ឆ្នាំក៏ដោយ ។ កីឡាករជាច្រើនបានលេងនៅជាមួយ Real Madrid ប៉ុន្តែខ្ញុំមិនបានលេងទេ ។ ខ្ញុំខឹងសម្បាយ៉ាងខ្លាំងនឹងអ្វីដែលគ្រូបង្វឹកបានធ្វើ ។ ហើយបន្ទាប់ពីមួយឆ្នាំនៃការជជែកតវ៉ាជាមួយមនុស្សគ្រប់រូប ហើយខ្ញុំបានចាកចេញពីទីនោះ” ។

ប្រភពពី៖ express