Cavani ថា បើដឹង Ronaldo មកវិញ គេមិននៅ Man Utd ទេ
ខ្សែប្រយុទ្ធ Edinson Cavani បានទម្លាយពាក្យពិតថា គេនឹងមិនបន្តនៅ Manchester United ទេ ប្រសិនបើដឹង Cristiano Ronaldo ត្រលប់មកក្លឹបវិញ។

Cavani បានបដិសេធផ្លាស់ទៅក្លឹប Boca Juniors កាលពីរដូវក្ដៅមុន ដើម្បីចំណាយរដូវកាលទីពីរនៅ Old Trafford។ ប៉ុន្តែគេបានជួបរឿងភ្ញាក់ផ្អើលពេលឃើញ Man United ចុះកុងត្រាផ្ទេរយក Ronaldo មកវិញពីក្លឹប Juventus នៅថ្ងៃទីផ្សារដោះដូរកីឡាករចុងក្រោយ។
ការមកដល់របស់កីឡាករសញ្ជាតិព័រទុយហ្គាល់បានធ្វើឲ្យគេក្លាយជាខ្សែប្រយុទ្ធជម្រើសដំបូងនាំមុខ Cavani សូម្បីតែអាវលេខ៧ក៏ត្រូវផ្ទេរឲ្យ Ronaldo ដែរ។ ពេលនេះ Ronaldo កំពុងឈរជាអ្នករកបានគ្រាប់ច្រើនជាងគេនៅរដូវកាលនេះក្នុងក្លឹប Man Utd មាន២៤គ្រាប់។
សម្រាប់ Cavani បានជួបរឿងខកចិត្ត ដោយបានជាប់ជាជម្រើសដំបូងបានតែ៧ដងគត់ និងរកបាន២គ្រាប់នារដូវកាលនេះ។ ជួបរឿងបែបនេះ អតីតកីឡាកររបស់ Paris Saint-Germain បាននិយាយថា គេគួរតែបដិសេធការស្នើរបស់ Man United ប្រសិនបើដឹង Ronaldo ត្រលប់មកវិញ ព្រោះគេដឹងថានឹងមានអ្វីកើតឡើង៕