នៅក្នុងការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ កាលពីយប់មិញនេះ ខ្សែប្រយុទ្ធ Edinson Cavani បានទៅទាត់កជើងខ្សែប្រយុទ្ធ Neymar ដែលជាមិត្តរួមក្រុមនៅ PSG ជាមួយគ្នារហូតទទួលបានកាតលឿងនៅក្នុងការនេះនៅពេល ប្រេស៊ីល​ឈ្នះ​អ៊ុយរុយហ្គាយ​​ 1-0 ។

Cavani ធ្វើសីុ Neymar ចុងម៉ោងដួលពេញទីលានក្នុងប្រកួតយប់មិញ
Cavani ធ្វើសីុ Neymar ចុងម៉ោងដួលពេញទីលានក្នុងប្រកួតយប់មិញ

ប្រេស៊ីល​រក​គ្រាប់​បាល់​បាន​ដោយ​សារ Neymar​ នៅ​នាទី​76 បន្ទាប់​ពី​កីឡាករ  Diego Laxalt របស់​អ៊ុយរុយហ្គាយ​សាង​កំហុស​លើ​ Danilo ក្នុង​ប្រអប់​គ្រោះថ្នាក់។ យ៉ាងណាមិញ ការ​សម្រេច​ឱ្យ​ប៉េណាល់ទី​នេះ​មាន​រឿង​ចម្រូងចម្រាស​​ខ្លាំង ដោយ​សារ​មើល​តាម​វីដេអូ​យឺតៗ Diego មិន​បាន​ទៅ​ប៉ះ​ជើង​ធ្ងន់ធ្ងរ​​លើ Danilo ទេ។

ទំនាក់ទំនងរវាង​ Cavani និង Neymar ហាក់មិនសូវល្អប៉ុន្មានទេ​នៅ Paris Saint Germain ហើយរដូវកាលមុនថែមទាំងដណ្ដើមទាត់បាល់ហ្វ្រីឃីក និងប៉េណាល់ទីគ្នាទៀតផង។ ក្នុងការប្រកួតយប់មិញ Cavani បានធ្វើឱ្យ Neymar ដួល។ ធ្វើឱ្យ Neymar ខឹងជាខ្លាំងសូម្បីចាប់ដៃគ្នាក៏រូបគេមិនចាប់ដៃ Cavani ផង ខណៈដែរព្រមទទួលកំហុសខ្លួនឯងក៏ដោយ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ Mirror