Cavani នឹងអវត្តមានកីឡាករអន្តរជាតិអ៊ុយរូហ្គាយ
30 Aug 2021 - 21:10:30 SHARE
សារព័ត៌មានរបស់ក្លឹបបានរាយការណ៍ថាខ្សែប្រយុទ្ធ Edison Cavani របស់ក្រុមបិសាចក្រហម Manchester United នឹងបន្តស្នាក់នៅប្រទេសអង់គ្លេសអំឡុងពេលសម្រាកប្រកួតអន្ដរជាតិ។

ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយត្រូវបានដកចេញពីក្រុមជម្រើសជាតិដោយសារការរឹតត្បិតនៃជំងឺកូវីដ ១៩ ដោយសារប្រទេសអ៊ុយរូហ្គាយគឺជាប្រទេសមួយដែលបច្ចុប្បន្នស្ថិតនៅក្នុងបញ្ជីក្រហមរបស់ចក្រភពអង់គ្លេសដែលមានន័យថាអ្នកធ្វើដំណើរនឹងត្រូវ ដាក់ឲ្យ នៅដាច់ពីគេរយៈពេល ១០ ថ្ងៃពេញនៅពេលពួកគេត្រលប់មកវិញ។
កាលពីមុនមានសេចក្តីរាយការណ៍ថាក្លិបនៅ Premier League បានសម្រេចចិត្តមិនបញ្ចេញកីឡាករសម្រាប់ការប្រកួតអន្តរជាតិដែលត្រូវបានលេងនៅក្នុងប្រទេសដែលមានឈ្មោះក្នុងបញ្ជីក្រហមនៅក្នុងខែកញ្ញានេះទេ។
Cavani គឺជាកីឡាករអ៊ុយរូហ្គាយដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេសតែមួយគត់ដែលត្រូវបានកោះហៅឱ្យបំពេញកាតព្វកិច្ចជួយក្រុមជម្រើសជាតិ។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព