photo of Edinson Cavani
Edinson Cavani លើកពាន China Cup ជាមួយជម្រើសជាតិ

ក្រុមជម្រើសជាតិអ៊ុយរូហ្គាយ បានផ្តួលជម្រើសជាតិវេលស៍ 1-0 ក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ China Cup ក្នុងទីក្រុង Nanning នៃប្រទេសចិន ។

ពិតណាស់ នៅ​វគ្គ​ទី​1 ឃើញ​ថា ក្រុម​ជម្រើស​ជាតិ​អ៊ុយរុយហ្គាយ​បាន​ធ្វើ​ការ​សម្រុក​ទៅ​លើ​ក្រុមវេលស៍ជាខ្លាំង ។ ដោយខ្សែ​ប្រយុទ្ធ Luis Suarez បាន​ស៊ុត​ប៉ះ​បង្គោល​ចំនួនពីរ​ដងដែលធ្វើអោយពួកគេសោកស្ដាយជាខ្លាំង ។

លុះចប់វគ្គ​ទី1 ចូលលេងនៅវគ្គ​ទី2 បាន 4នាទី ខ្សែ​ប្រយុទ្ធ Cavani បាន​ធ្វើ​បាន​សម្រេច​ក្នុង​ការ​បំបែក​ពង​មាន់​ក្នុង​ការ​ប្រកួត ជួយ​ក្រុមអោយ​នាំ​មុខ 1ល់​នឹង0 ។ ក្នុងលទ្ធផល​បែប​នេះ បាន​បន្ត​រហូត​ដល់​ចប់​ប្រកួត ៕

ន្រភពពី៖ theguardian