ខ្សែបម្រើរបស់កាំភ្លើងធំ Arsenal កីឡាករ Santi Cazorla បានវិលត្រលប់ទៅក្លឹបចាស់ Villarreal វិញហើយ។

photo of Santi Cazorla
Santi Cazorla of Arsenal

ពិតណាស់ កីឡាករសញ្ជាតិអេសស្បាញរូបនេះ បានខកខានបង្ហាញខ្លួននៅលើទីលានអស់រយៈពេលយូរមកហើយតាំងពី​ឆ្នាំ 2016 ដោយសារបញ្ហារបួសប្រអប់ជើង ប៉ុន្តែនៅពេលនេះលោកបានជាពីជំងឺរបស់លោកហើយក្រោយពីលោកព្យាយាមមើលថែជំងឺយ៉ាងដិតដល់។

Cazorla បានលេងឱ្យ Villarreal តាំងពី 2003 និងបានបង្ហាញខ្លួន 221ដងសម្រាប់ក្លឹបនេះ។ នឹងផ្លាស់ទៅ Malaga ក្នុងឆ្នាំ 2011 នឹងផ្លាស់ទៅ កាំភ្លើងធំ ក្រោយពីលេងនៅទីនោះបានមួយឆ្នាំ។ បច្ចុប្បន្នលោកបានបង្ហាញខ្លួនឱ្យ Arsenal បាន 180លើក នឹងរកគ្រាប់បាល់បាន 29គ្រាប់។ ប៉ុន្តែរូបលោកបានចាក់ចេញពីក្រុមតាំងពីឆ្នាំ2016 ក្រោយពីលោកមានបញ្ហារបួសប្រអប់ជើង ៕

ប្រភពពី៖ Sky Sport