photo of Dani Ceballos
Dani Ceballos កីឡាករចំណូលថ្មី ដែល Arsenal បានខ្ចីជើងពី Real Madrid

Dani Ceballos បាន​មក​ចូលរួម​នៅ​លក្ខខណ្ឌ​ខ្ចី​ជើង​ជាមួយ​នឹង​ក្លឹប​កាំភ្លើង​ធំ Arsenal ដោយ​ឆ្លង​កាត់​បាន​ប៉ុន្មាន​ប្រកួត​ហើយ​សម្រាប់​រដូវ​កាល ២០១៩/២០។ ការ​ចាកចេញ​របស់​គេ​ពី​ក្លឹប R.Madrid ហាក់​លេចចេញ​នូវ​ផ្លែផ្កា​ច្រើន​ជាង​មុន។

Pierre-Emerick Aubameyang
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang

Ceballos កន្លង​ទៅ​ក៏​ធ្លាប់​បោះ​ពាក្យ​ថា ‘ពីរ​ប្រកួត​របស់​ខ្លួន​នៅ Arsenal ធំធេង​ជាង​ពេល ២ ឆ្នាំ​នៅ Real Madrid ទៅ​ទៀត’។ ទន្ទឹម​នឹង​សារ​នេះ​កីឡាករ​សញ្ជាតិ​អេស្ប៉ាញ​ក៏​បាន​ប្រដូច​មិត្ត​រួម​ក្រុម​មួយ​រូប​ទៅ​នឹង Ronaldo។

 photo of Cristiano Ronaldo
Cristiano Ronaldo

ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញរូបនេះ ​និយាយ​ថា៖ “អ្នក​អាច​ប្រៀបធៀប​ Pierre-Emerick Aubameyang ទៅ​នឹង Cristiano Ronaldo ​ពោល​គឺ​នៅ​ពេល​ដែល​គាត់​លេង​ឲ្យ Real Madrid ​ដែល​អ្នក​ទាំង​ពីរ​ជំនាញ​ខាង​រក​គ្រាប់​បាល់​ដូច​គ្នា”៕