ក្រុម Sevilla FC បានយកឈ្នះក្រុមម្ចាស់ផ្ទះ Celta Vigo ក្នុងលទ្ធផល ៤ ទល់ ៣ នៅពានរង្វាន់ LaLiga សប្ដាហ៍ទី ៣០ ជាមួយនឹងគ្រាប់បាល់ ៥ គ្រាប់ក្នុងការប្រកួតនោះត្រឹមពាក់កណ្តាលតង់ទី ១ ។

Iago Aspas
Iago Aspas

អ្នកទស្សនាចាប់ផ្តើមមានអារម្មណ៍ល្អប្រសើរជាងមុនខណៈកីឡាករ Jules Kounde អាយុ ២២ ឆ្នាំរបស់ក្រុម Sevilla បានរកគ្រាប់បាល់នាំមុខមុននៅនាទីទី ៧ ។ ប៉ុន្តែក្រុមម្ចាស់ផ្ទះបានតាមស្មើវិញ នៅនាទីទី ២០ កីឡាករសញ្ជាតិអេស្ប៉ាញ Iago Aspas រកបានដោយបាល់ប៉េណាល់ទី ។ កីឡាករIago Aspas ដដែលបានស៊ុតបញ្ចូលទីម្តងទៀតនៅនាទីទី ២៣ ដើម្បីជួយឱ្យ Celta Vigo នាំមុខក្រុមភ្ញៀវវិញម្ដង ។

Fernando
Fernando

ក្រុមភ្ញៀវមិនបានឱបដៃមើលនោះទេ ភ្លាមៗនោះកីឡាករ Fernando បានរកគ្រាប់បាល់តាមស្មើវិញនៅនាទីទី ៣៥ ។ ទោះជាយ៉ាងណាក្រុម Celta បានស៊ុតនាំមុខក្រុម Sevilla ម្ដងទៀតដោយកីឡាករវ័យ ២៤ឆ្នាំ Brais Mendez នៅនាទីទី ៤៣ បញ្ជប់តង់ទី ១ ក្រុមម្ចាស់ផ្ទះ នាំមុខក្រុមភ្ញៀវ Sevilla ៣ ទល់នឹង ២ ។

 

Iago Aspas
Iago Aspas

ចូលតង់ទី ២ ក្រុមភ្ញៀវពិតជាធ្វើបានល្អពិតមែនដោយអតិតកីឡាកររបស់ Barcelona គឺ Ivan Rakitić រកគ្រាប់បាល់តាមស្មើនៅនាទីទី ៦០ ក្នុងលិទ្ធផល ៣ ទល់នឹង ៣ ប៉ុន្តែក្រុមភ្ញៀវមិនទាន់អស់ចិត្តនោះទេ នៅនាទីទី ៧៦ ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Alejandro Gomez បានស៊ុតបាល់បញ្ចូលទីនឹងជាគ្រាប់បាល់ជ័យជំនះផងដែរ ។ គិតត្រឹមសប្ដាហ៍ទី ៣០ ក្រុម Sevilla FC ស្ថិតលេខរាងទី ៤ នៅពីក្រោយក្រុមកំពូលទាំងបីក្នុងតារាង LaLiga ។

 Fernando
Fernando