កីឡាករ Cenk Tosun បាននិយាយថា ខ្សែប្រយុទ្ធ Richarlison អាចមានសមត្ថភាពក្នុងការលេងឱ្យ Real Madrid, Barcelona ឬ Manchester City ។

Cenk Tosun៖ Richarlison មានសមត្ថភាពក្នុងការលេងឱ្យក្លឹបធំៗបានអឺុរ៉ុប
Cenk Tosun៖ Richarlison មានសមត្ថភាពក្នុងការលេងឱ្យក្លឹបធំៗបានអឺុរ៉ុប

បន្ទាប់ពី Everton បានទិញ Richarlison ពី Watford មក ខ្សែប្រយុទ្ធសញ្ចាតិប្រេសីុលរូបនេះ រកបាន​6  គ្រាប់ហើយពីរការលេង 9ប្រកួតក្នុងលីគកំពូលរបស់អង់គ្លេស Premier League ។

Cenk បាននិយាយប្រាប់សារព័ត៌មាន Goal ថា៖ «Richarlison ទើបតែអាយុ 21ឆ្នាំទេ តែគាត់មានទេពកោសល្យពេញខ្លួន។ គាត់កំពុងតែរៀនសូត្រច្រើនទៀត ហើយគាត់មានផ្លូវវែងឆ្ងាយណាស់។ ខ្ញុំគិតថាប្រសិនបើគាត់បន្តដូចនេះគាត់មានសក្តានុពលក្នុងការលេងនៅក្នុងក្រុមកំពូលៗ នៃពិភពលោកបាន ព្រោះនៅក្លឹបអឺុរ៉ុបមួយនេះលោកលេងបានល្អណាស់»

ប្រភព៖ Goal