ខ្សែបម្រើស្លាបជម្រើសជាតិអង់គ្លេសវ័យ 18ឆ្នាំ Jadon Sancho រកបានគ្រាប់ទី 1របស់ខ្លួនក្នុងពានរង្វាន់ Champions League ខណៈពេលដែរ Borussia Dortmund បានលត់ Atletico Madrid យ៉ាងចាស់ដៃ 4-0 កាលពីយប់មិញ។

Champions League ពូល A យប់មិញ Dortmund លត់ Atletico 4-0 (វីដេអូ)
Champions League ពូល A យប់មិញ Dortmund លត់ Atletico 4-0 (វីដេអូ)

Jadon Sancho ត្រូវបាន Dortmund ទិញពី Man City កាលពីឆ្នាំ 2017 យកមកជំនួស Dembele ដែរ Barce ទិញបានគាត់កាលពីឆ្នាំ 2017ដូចគ្នា។ នឹងរកបាន 3គ្រាប់ហើយជាមួយក្លឹបយក្សអាល្លឺម៉ង់មួយនេះ។

4គ្រាប់របស់ម្ចាស់ផ្ទះរកបានដោយ ខ្សែបម្រើសញ្ចាតិបែលហ្សិក Axel Witsel នៅនាទីទី38 ខ្សែការពារសញ្ចាតិបារាំង Raphael Guerreiro រកបាន2គ្រាប់ 73, 89 នឹងមួយគ្រាប់ទៀតរកបានដោយខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho នៅនាទីទី83។ ចប់ការប្រកួត Dortmund ឈរកនៅលើកំពូលតារាង A ដោយមាន 9ពិន្ទុពីការលេង 3ប្រកួត ចំណែក Atletico នៅលេខ2 មាន6ពិន្ទុ បាត់តារាងបាន់ទៅលើ Monaco នឹង Club Brugge ៕

ប្រភព៖ BBC