ការ​ប្រកួតរវាង Tottenham vs. Bayern Munich និង Barcelona vs. Inter Milan ជាជំនួបគូពិសេសនៅក្នុងការប្រកួត Champions League សប្ដាហ៍នេះ ខណៈដែលក្រុមការពារជើងឯក Liverpool ត្រូវតតាំងជាមួយនឹង RB Salzburg។

ក្រុមកំពូលតារាងនៃពូល B ត្រូវប្រកួតទល់នឹងក្រុមជើងឯករង Champions League រដូវកាលមុន បន្ទាប់ពីពួកគេបានយកឈ្នះក្រុម Red Star ដោយលទ្ធផល ៣-០ ខណៈដែល Spurs បានត្រឹមស្មើក្រុម Olympiacos ២-២ បើទោះបីជាពួកគេនាំមុខ ២-០ ក្ដី។

ដោយឡែកក្រុមអ្នកមានបុណ្យ Barcelona ត្រូវបើកទ្វារកីឡដ្ឋាន Camp Nou ដើម្បីទទួលស្វាគមន៍ក្រុម កំពូលតារាងលីគកំពូលអ៊ីតាលី Inter Milan នាថ្ងៃទី៣ ខែតុលាខាងមុខនេះ។

តារាឆ្នើម Lionel Messi ទំនងជាគ្មានវត្តមាន សំរាប់ការប្រកួតនេះ ដោយសារតែរូបគេមានបញ្ហារបួស ហើយវាអាចជាបញ្ហាលំបាករបស់ Barca ព្រោះត្រូវតតាំងជាមួយនឹងក្រុមដែលមាន ទម្រង់ការពាររឹងមាំនាពេលបច្ចុប្បន្ន។

កាលវិភាគប្រកួត Champions League សំរាប់រដូវកាលនេះមានដូចជា៖

ថ្ងៃទី១ ខែតុលា 

Real Madrid vs. Club Brugge ម៉ោង ១១៖៥៥នាទីយប់

Atalanta vs. Shakhtar Donetsk ម៉ោង ១១៖៥៥នាទីយប់

ថ្ងៃទី២ ខែតុលា

Gatalasaray vs. Paris Saint-Germain ម៉ោង ២៖០០នាទី រំលងអាធ្រាត

Tottenham vs. Bayern Munich  ម៉ោង ២៖០០នាទី រំលងអាធ្រាត

Crvena Zvezda vs. Olympiacos ម៉ោង ២៖០០នាទី រំលងអាធ្រាត

Manchester City vs. Dinamo Zagreb ម៉ោង ២៖០០នាទី រំលងអាធ្រាត

Juventus vs. Bayer Leverkusen ម៉ោង ២៖០០នាទី រំលងអាធ្រាត

Lokomotiv vs. Atletico Madrid ម៉ោង ២៖០០នាទី រំលងអាធ្រាត

Genk vs. Napoli ម៉ោង ១១៖៥៥នាទីយប់

Slavia Praha vs. Borussia Dortmund ម៉ោង ១១៖៥៥នាទីយប់

ថ្ងៃទី៣ ខែតុលា

Liverpool vs. Salzburg ម៉ោង ២៖០០នាទី រំលងអាធ្រាត

Barcelona vs. Inter Milan ម៉ោង ២៖០០នាទី រំលងអាធ្រាត

Leipzig vs. Lyon ម៉ោង ២៖០០នាទី រំលងអាធ្រាត

Zenit vs. Benfica ម៉ោង ២៖០០នាទី រំលងអាធ្រាត

Lille vs. Chelsea ម៉ោង ២៖០០នាទី រំលងអាធ្រាត

Valencia vs. Ajax ម៉ោង ២៖០០នាទី រំលងអាធ្រាត