ក្លឹបតោខៀវ Chelsea កំពុងតាមមើលអ្នកចាំទី Nick Pope ចំពេលមានការបារម្ភអំពីសមត្ថភាពរបស់អ្នកចាំទីតម្លៃខ្លួនខ្ពស់ Kepa Arrizabalaga របស់ខ្លូន។

photo of Nick Pope
អ្នកចាំទី Nick Pope

អ្នកចាំទីវ័យ២៥ឆ្នាំបានផ្ទេរពីក្លឹប Athletic Bilbao កាលពី១៨ខែមុនក្នុងតម្លៃ ៧២លានផោន ប៉ុន្តែមិនបានបង្ហាញភាពអស្ចារ្យរបស់ខ្លួនក្នុឋានៈជាអ្នកចាំទីដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងពិភពលោកនោះទេ ហើយ ក្លឹប​ Chelsea កំពុងមានផែនការផ្ទេរអ្នកចាំទីម្នាក់ទៀត ដើម្បីដាក់សម្ពាធលើកីឡាករ Kepa ហើយអ្នកចាំទី Nick Pope របស់ក្លឹប Burnley ស្ថិតក្នុងគោលដៅរបស់ពួកគេ។

Kepa Arrizabalaga
Kepa Arrizabalaga

Pope វ័យ២៧ឆ្នាំបានកសាងខ្លួនទៅជាអ្នកចាំទីលំដាប់លេខ១ របស់ក្រុម Burnley បន្ទាប់ពីមានបញ្ហារបួស ហើយទទួលបានឱកាសចូលរួមជាមួយក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate ។
Pope មានកិច្ចសន្យាជាមួយក្លឹប Burnley ដល់ឆ្នាំ ២០២៣ ហើយក្លឹបនេះមានជម្រើសបន្តកិច្ចសន្យានេះដល់១២ខែទៀត។ ការតាមមើលការបង្ហាញសមត្ថភាពរបស់កីឡាករ Kepa មានកាន់តែខ្លាំងឡើងនៅរដូវកាលនេះ។


អំឡុងពេលប្រកួតស្មើ ២-២ នៅពហុកីឡាដ្ឋាន Stamford Bridge កាលពីយប់ថ្ងៃអង្គារ ក្រុម Arsenal រកបាន២គ្រាប់។ បន្ទាប់ពីប្រកួតស្មើក្រុម Arsenal គ្រូបង្វឹក Frank Lampard បាននិយាយថា “ខ្ញុំដឹងថា មានការផ្តោតការយកចិត្តទុកដាក់លើ Kepa គ្រប់នាទី៕