យ៉ោងតាមសារព័ត៌មាន Goal.Com បានរាយការណ៏ថា ក្លឹបយក្សអង់គ្លេសតោខៀវ Chelsea ជិតឈានដល់ការចុះហត្ថលេខាដំបូងរបស់ពួកគេជាមួយខ្សែបម្រើ Aleksandr Golovin របស់ក្លឹប CSKA Moscow ដែលមានមូលដ្ធាននៅប្រទេសរុស្ស៊ី។

photo of Aleksandr Golovin
Aleksandr Golovin

ខ្សែបម្រើសញ្ចាតិរុស្ស៊ីរូបនេះ ត្រូវបាន Chelsea​ ឃ្លាំ​មើល​យ៉ាងយក​ចិត្ត​ទុកដាក់ចំពោះកីឡាករ​វ័យ ​22​ឆ្នាំ​រូបនេះ​​អស់រយៈ​ពេល​ជាងមួយឆ្នាំ​​មកហើយ​ ស្របពេលដែលក្លឹប​ Juventus ​ក៏​ចាប់អារម្មណ៍​នឹង​កីឡាករ​រូបនេះផងដែរ។

ប្រធានក្លឹបតោខៀវ Chelsea លោក Roman Abramovich  ដែលជាមហាសេដ្ឋីរុស្ស៊ី បានឡើកឡើងថា លោកនឹងធានាថា លោកនឹងចុះហត្ថលេខាជាមួយខ្សែបម្រើរូបនេះអោយបាន ដោយអោយតម្លៃ 30លានផោន។ ខណៈដែល Juventus ក៏ធ្លាប់បរាជ័យម្ដងដែរដោយអោយតម្លៃទាបពេក ៕

ប្រភពពី៖ Goal