លោក Thomas Tuchel គ្រូបង្វឹកក្រុមតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាមានបំណងចង់បានកូនក្រុមចាស់របស់ខ្លួនគឺខ្សែការពារ Marquinhos របស់ PSG មកចូលរួមក្រុមនារដូវក្តៅខាងមុខនេះនៅឯ Stamford Bridge ។

Marquinhos
Marquinhos

មុនការបណ្តេញលោក Tuchel អ្នកទាំងពីរមានភាពជាដៃគូការងារល្អនៅឯទឹកដី Parc des Princes ហើយខ្សែការពារ Marquinhos នៅតែបន្តពាក់ស្លាកប្រធានក្រុមអោយ PSG ក្រោមការដឹកនាំរបស់លោក Mauricio Pochettino ។

Thomas Tuchel ft Marquinhos
Thomas Tuchel ft Marquinhos

ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះគឺជាអ្នករកគ្រាប់បាល់បើកឆាកក្នុងជើងទី ១ នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Champions League រវាងក្រុម PSG ទល់នឹងក្រុម Manchester City ។

Thomas Tuchel
Thomas Tuchel

លោក Tuchel ត្រូវបានគេរាយការណ៍ថាបានប្រាប់ក្រុមប្រឹក្សាភិបាលរបស់ក្លិប Chelsea អំពីចេតនារបស់គាត់ក្នុងការចុះហត្ថលេខាលើកីឡាករវ័យ ២៦ ឆ្នាំរូបនេះក៏ប៉ុន្តែកិច្ចព្រមព្រៀងរបស់ខ្សែការពារ  Marquinhos ជាមួយ PSG នឹងផុតសុពលភាពរហូតដល់ឆ្នាំ ២០២៤ ដែលមានន័យថាក្រុមតោខៀវ Chelsea ធ្វើការបង់ប្រាក់ជាង ៧០ លានផោនទើបអាចយកខ្សែការពារឆ្នើមរូបនេះចេញពីទឹកដី Parc des Princes បាន ។

Marquinhos
Marquinhos