ក្លឹប​ Chelsea កំពុងពិចារណា​ផ្ទេរ​ខ្សែ​ប្រយុទ្ធ​ Dries Mertens របស់កហ្លឹប Napoli ខណៈពួកគេ​ចង់បាន​ជម្រើស​ខ្សែប្រយុទ្ធ​ម្នាក់​ទៀត។ គេរំពឹងថា កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​នឹង​ចាកចេញ​ពី​ក្លឹប Napoli នៅ​រដូវក្តៅ​ ប៉ុន្តែ​ក្លឹប​​ Chelsea ​កំពុង​ព្យាយាមឲ្យដឹងថា តើ​ពួកគេអាចសម្រេច​កិច្ច​ព្រមព្រៀង​នៅពេលនេះដែរឬយ៉ាងណា។

photo of Dries Mertens
ខ្សែ​ប្រយុទ្ធ​ Dries Mertens របស់កហ្លឹប Napoli

អ្នកចាត់ការទូទៅក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសលោក Frank Lampard ពិតជាចង់បានខ្សែប្រយុទ្ធម្នាក់ទៀតជាចាំបាច់ដើម្បីមកចាប់ដៃគូប្រយុទ្ធជាមួយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Tammy Abraham បន្ទាប់ពី FA បានលើកលែងទណ្ឌកម្មទិញដូរកីឡាករចូលរួចមក។

កិច្ចសន្យារបស់ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកវ័យ ៣២ឆ្នាំរូបនេះ និងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Napoli មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករឆ្នើមរូបនេះចេញ។ ក្រុមតោខៀវ Chelsea ក៏ធ្លាប់ព្យាយាមចុះហត្ថលេខាខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម PSG ប៉ុន្តែ Atletico Madrid គឺមានអាទិភាពនិងជាគោលដៅដែល Cavani ចង់ចូលរួមច្រើនជាង។

Dries ធ្វើ​បាន​ល្អជាមួយ​នឹង​ក្លឹប Napoli ហើយ​គ្រោង​នឹងបញ្ចប់រដូវកាល​ជាមួយ​នឹង​ក្លឹប​នេះ ប៉ុន្តែខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែល​ហ្ស៊ិកវ័យ​២៨​ឆ្នាំរូបនេះ​ យល់ថា ការ​ប្រជែង​ថ្មី​នៅក្របខណ្ឌ EPL ជា​រឿង​ដ៏គួរ​ឲ្យ​ទាក់ទាញបំផុត៕