អ្នកកាសែត Fabrizio Romano បានចុះផ្សាយថា ក្លិបតោខៀវ Chelsea កំពុងទាក់ទងចរចាជាមួយក្លិប Paris Saint-Germain ក្នុងការទិញយកខ្សែការពារ Presnel Kimpembe ។

Thomas Tuchel នឹងខ្សែការពារ Presnel Kimpembe
Thomas Tuchel នឹងខ្សែការពារ Presnel Kimpembe

PSG ចង់រក្សាទុកកីឡាកររូបនេះក្នុងក្រុមបន្តទៀតសម្រាប់រដូវកាលថ្មី ប៉ុន្តែក្លិបនឹងបើកផ្លូវឲ្យគេចាកចេញបើសិនមានសំណើល្អៗ។

ខណៈនោះដែរ ភាគីលោក Thomas Tuchel ត្រៀមទឹកប្រាក់ខ្ទង់ ៤៥លានដុល្លារ ទៅ ៥០លានដុល្លារ ក្នុងការទិញយកគេ ប៉ុន្តែ PSG ចង់បានពី ៦០លានដុល្លារ ទៅ ៦៥លានដុល្លារ៕