មួយរយៈពេលចុងក្រោយនេះ កីឡាករ Eden Hazard បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់ក្លឹបធំៗជាច្រើន ដែលក្នុងនោះរួមមាន ក្រុម Real Madrid ជាដើម។

photo of Eden Hazard
Eden Hazard​ of Chelsea

បើយ៉ោងតាមសារព័ត៌មាន Daily Mail បានអោយដឹងថា ក្លឹបយក្សនៅអង់គ្លេស តោខៀវ Chelsea កំពុងតែបញ្ចុះបញ្ចូល Eden Hazard ឱ្យទទួលយកការចុះកិច្ច ព្រមព្រៀងថ្មីជាមួយក្លឹប ។

ខ្សែប្រយុទ្ធ Hazard និងអ្នកចាំទី Thibaut Courtois កំពុងស្ថិតក្នុងចំណោមកីឡាករជា​គោល​ដៅ​ផ្ទេរសំខាន់របស់​ក្លឹប Real Madrid នៅឆ្នាំនេះ ប៉ុន្តែក្លឹប​ Chelsea ចង់​រក្សាទុកកីឡាករទាំងពីរដែលជា​គ្រឹះដ៏រឹងមាំរបស់ក្រុម ។

កិច្ចសន្យាបច្ចុប្បន្នរបស់ Hazard នៅ Stamford Bridge នឹង​ផុតនៅឆ្នាំ2020 ហើយកី​ឡាករវ័យ​27 ឆ្នាំរូបនេះត្រូវបានគេវាយតម្លៃថា អាច​មានតម្លៃលើសពី 200លានផោន ខណ:កិច្ចសន្យា​ថ្មី​នឹង​​បញ្ជាក់ថា ប្រាក់ឈ្នួល​របស់កីឡាកររូបនេះអាច​នឹងកើនប្រហែល300.000 ផោនក្នុងមួយ​សប្តាហ៍បូក​រួមប្រាក់លើកទឹកចិត្តផ្សេងៗពីក្លឹប៕

ប្រភពពី៖ dailymail