photo of Anthony Martial
Anthony Martial of Manchester United

យោងតាមកាសែត The Telegraph បានឱ្យដឹងថាក្លឹបតោខៀវ Chelsea កំពុងប្រជែងជាមួយកាំភ្លើងធំ Arsenal ក្នុងការប្រជែងដណ្តើមខ្សែប្រយុទ្ធម្នាក់របស់ក្លឹបបិសាចក្រហម Manchester United  គឺ Anthony Martial ។

ពិតណាស់ ក្នុងការប្រកួត 31 Martial លេងបាន 17 ប្រកួតប៉ុណ្នោះដោយភាគច្រើនត្រឹមជាកីឡាករបម្រុងរបស់លោក Jose Mourinho ។ ជាក់ស្តែងថ្មីៗនេះកីឡាករបារាំងរូបនេះ បានបដិសេធមិនព្រមចុះកិច្ចសន្យាថ្មីជាមួយក្លឹបនេះ ដោយបាននិយាយថា ខ្លួនមានការអាក់អន់ចិត្តយ៉ាងខ្លាំងជាមួយនឹងវិធីដែលលោក Mourinho ធ្វើមកលើខ្លួន។

នោះហើយជាមូលហេតុដែល Martial មិនព្រមចុះកិច្ចសន្យាថ្មី ខណៈដែលកំពុងតែស្វែងរកទ្រនំថ្មីនៅរដូវក្តៅនេះដើម្បីលេងបាល់ឱ្យទៀងទាត់។ មានក្លឹបជាច្រើនដែលចាប់អារម្មណ៍លើខ្សែប្រយុទ្ធរូបនេះ ដូចជា Arsenal, Chelsea, Juventus, Bayern Munich ។ ថ្មីៗនេះក្រុម Barcelona បានប្តេជ្ញាថានឹងនាំយក Martial ទៅ Camp Nou ឱ្យបានផដែរ។

ខណៈដែលប្រធានក្លឹបតោខៀវ Chelsea លោក​ Roman Abramovich ថា​នឹងតាមចុះហត្ថលេខាទិញខ្សែប្រយុទ្ធវ័យ 22ឆ្នាំរូបនេះឱ្យបាននៅពេលទីផ្សារទិញលក់កីឡាករបានបើកនៅរដូវកាលក្រោយនេះ​ ៕