photo of Samuel Umtiti
Samuel Umtiti of Barcelona

យោងតាមសាព័ត៌មាន Don Balon របស់អេស្ប៉ាញបានអោយដឹងថា ក្លឹបតោខៀវ Chelsea បានចូលរួមក្នុងការប្រជែង ដើម្បីចុះហត្ថលេខាលើខ្សែការពាររបស់ក្លឹប Barcelona កីឡាករ Samuel Umtiti នៅចុងបញ្ចប់នៃរដូវកាលនេះ។

ខ្សែការពារសញ្ចាតិបារាំងរូបនេះ មានកិច្ចព្រមព្រៀងដោះដូរ 60លានអឺរ៉ូនៅក្នុងកិច្ចសន្យារបស់គាត់ ហើយ Barcelona ចង់ចរចាលើកិច្ចព្រមព្រៀងថ្មីជាមួយគាត់ ដូច្នេះពួកគេអាចបង្កើនតម្លៃលើសពីនេះទៅទៀត ។

ទោះបីជាយ៉ាងណាក៏ដោយមិនមានតែក្លឹប Chelsea ប៉ុណ្នោះទេដែរអារម្មណ៍គាត់ គឺមាន Paris Saint-Germain និង Real Madrid សុទ្ធតែមានចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយនឹងខ្សែការពារកណ្តាលរូបនេះ ដែលពីមុនបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុម Manchester City និង Manchester United មកទុលពេលនេះ ៕

ប្រភពពី៖ goal