Chelsea កំពុងពិចារណាក្នុងការតែងតាំងលោក Thomas Tuchel ជាអ្នកជំនួស Antonio Conte
យោងតាមរបាយការណ៍នៅអាល្លឺម៉ង់បានឱ្យដឹងថា Chelsea កំពុងពិចារណាក្នុងការតែងតាំងលោក Thomas Tuchel ជាអ្នកជំនួស Antonio Conte នៅចុងបញ្ចប់នៃរដូវកាលនេះ។

គ្រូបង្វឹក Tuchel បានចាកចេញពីការងារ តាំងពីគាត់ចាកចេញពីក្រុម Borussia Dortmund នៅចុងបញ្ចប់នៃរដូវកាលមុន។
គ្រូបង្វឹកវ័យ 44 ឆ្នាំរូបនេះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការងាររបស់ក្លឹប Bayern Munich បន្ទាប់ពីការចាកចេញរបស់ Carlo Ancelotti នៅក្នុងខែកញ្ញា ប៉ុន្តែគ្រូបង្វឹក Jupp Heynckes ត្រូវបានមកឱ្យជំនួសវិញ ។
ទោះបីជាយ៉ាងណាក៏ដោយ Heynckes ត្រូវបានគេជឿជាក់ថានឹងចាកចេញពី Bayern នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយម្ចាស់ជើងឯកអាឡឺម៉ង់នៅតែចង់បាន Tuchel ជំនួសតំណែងរយៈពេលយូររបស់ពួកគេ ។
សារព័ត៌មានអាល្លឺម៉ង់ Sportbild បានរាយការណ៍ថាវាមិនមែនត្រឹមតែក្រុម Bayern ទេដែលចាប់អារម្មណ៍នឹង Tuchel នោះទេ និងបានបញ្ជាក់ថា Chelsea កំពុងតែសម្លឹងមើលការផ្លាស់ប្តូរមួយ ដើម្បីមើលគាត់ជាអ្នកជំនួស Antonio Conte ។

របាយការណ៍កាលពីដើមរដូវកាលនេះបានស្នើឲ្យ Conte ចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ ដោយមិនគិតពីការទទួលបានពានរង្វាន់ណាមួយ ដែលពួកគេទទួលបានពេញលេញនៅក្នុងយុទ្ធនាការនោះទេ ដែលនេះមានន័យថាលោក Tuchel ពិតជាស្ថិតនៅក្នុងឱកាសមួយដែលត្រូវបានស្នើឡើងធ្វើជាគ្រូបង្វឹករបស់ក្រុមតោខៀវ Chelsea ។
ប្រភពពី៖ teamtalk