យោងទៅតាម Daily Mirror ក្រុមតោខៀវ Chelsea កំពុងពិចារណាលើការផ្លាស់ប្តូរខ្សែប្រយុទ្ធអន្តរជាតិបារាំង Olivier Giroud ដែលត្រូវបានគេនិយាយថាចង់ចាកចេញពី Emirates នៅក្នុងរដូវកាលដោះដូនេះ។

photo of Olivier Giroud
Olivier Giroud​ of Arsenal

ទោះបីជាយ៉ាងណាក៏ដោយក្លឹប Chelsea ត្រូវបានគេនិយាយថា កំពុងតែចរចារជាមួយក្រុមក្របខ័ណ្ឌ Serie A ក្លឹប Roma ពីលទ្ធភាពនៃការចុះហត្ថលេខាជាមួយអតីតតារាក្រុម Manchester City កីឡាករ Edin Dzeko ប៉ុន្តែការចរចារហាក់បីដូចជាយឺតបន្តិចបន្តួច។

ខ្សែប្រយុទ្ធសញ្ជាតិបារាំង (Olivier Giroud) រូបនេះបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយក្រុម Borussia Dortmund នៃក្របខ័ណ្ឌ Bundesliga កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអាចជាត្រូវប្រើនៅក្នុងកិច្ចព្រមព្រៀងដោះដូរកីឡាករមួយសម្រាប់កីឡាករ Pierre-Emerick Aubameyang ដើរតាមផ្លូវមួយផ្សេងទៀត ប៉ុន្តែការដោះដូរនេះហាក់បីដូចជាមានចំណុចខ្លះមិនយល់ស្រប់។

photo of Edin Dzeko
Edin Dzeko of A.S. Roma

ការត្រលប់មកវិញរបស់ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹប Chelsea នឹងត្រូវបានផ្លាស់ប្តូរ ទៅជាខ្សែប្រយុទ្ធរបស់ Arsenal ប្រសិនបើពួកគេបរាជ័យក្នុងការនាំយក Edin Dzeko ពី AS Roma ។

ប្រភពពី៖ soccerladuma