ក្លិប Chelsea យកបានត្បូងពេជ្រម្នាក់ហើយពីក្រុម Paris Saint-Germain នោះគឺអ្នកចាត់ការលោក Thomas Tuchel, ហើយថ្មីៗនេះទៀតសោតក្រុម តោខៀវ ត្រូវបានគេរាយការណ៍មកថាកំពុងចាប់អារម្មណ៍ចង់បានកំផែងដ៏រឹងមាំម្នាក់ទៀត របស់ក្រុមអ្នកមានបារាំង។

Marquinhos
Marquinhos

យោងតាមប្រភពសារព័ត៌មាន TeamTalk របស់ប្រទេស អេស្ប៉ាញ បានឱ្យដឹងថា Chelsea កំពុងពិចារណាលើការនាំយក Marquinhos ខ្សែការពារកណ្តាលសញ្ជាតិ ប្រេស៊ីលមកកាន់ទឹកដី Stamford Bridge ខណៈជើងក្រោមរបស់ PSG រូបនេះកំពុងផ្សារភ្ជាប់ទំនាក់ទំនងខ្លាំងមែនទែនក្នុងការផ្លាស់មកកាន់ទឹកដី អង់គ្លេស នៅរដូវក្តៅខាងមុខ។

ជាការពិតណាស់ Chelsea មានខ្សែការពារមួយចំនួនគឺជិតផុតកុងត្រានៅរដូវកាលខាងមុខនេះហើយ, ក្នុងនោះមាន Antonio Rudiger និង Andreas Christensen ខណៈពួកគេក៏ប្រហែលជានឹងចាកចេញផងដែរ។

យ៉ាងណាមិញ ក្រុមតោខៀវត្រូវបានគេមើលឃើញថា នឹងអាចមានលទ្ធភាពខ្ពស់ក្នុងការយកបាន Marquinhos ដោយសាររូបគេនិងលោក Tuchel គឺមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាខ្លាំងមែនទែន៕