ខ្សែបម្រើ Christopher Nkunku របស់ក្រុម RB Leipzig អាចបន្តអាជីពនៅអង់គ្លេសជាមួយក្រុមតោខៀវ Chelsea ។

Christopher Nkunku
Christopher Nkunku

យោងតាមសារព័ត៌មាន Independent អ្នកចាត់ការទូទៅរបស់ក្រុមតោខៀវ Chelsea លោក Thomas Tuchel ចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិបារាំងរូបនេះដែលធ្លាប់បានធ្វើការក្រោមការគ្រប់គ្រងរបស់លោកកាលនៅក្លឹប Paris Saint-Germain ។

ទោះយ៉ាងណាក្រុមនៅទីក្រុងឡុងដ៍នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងខ្លាំងពីក្រុមយក្សបាល់ទាត់ដូចជា Real Madrid និង Manchester City ដែលកំពុងចាប់អារម្មណ៍ទៅលើខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះផងដែរ ។

តាមវេបសាយ៍ទិញដូរកីឡាករ Transfermarkt បានវាយតម្លៃដល់ការផ្ទេរកីឡាករវ័យក្មេងរបស់បារាំងក្នុងតម្លៃ ៤៣ លានអឺរ៉ូ។

ក្នុងរដូវកាលនេះ Nkunku បានបង្ហាញខ្លួន ១០ ដងឲ្យក្លឹប RB Leipzig ដោយស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុងការប្រកួតទាំងអស់៕