photo of Diego Simeone
Diego Simeone​ of Atletico Madrid

ម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League រដូវកាលមុខ មានការខកចិត្តយ៉ាងខ្លាំងក្នុងការស្វែងរកអ្នកស្នងតំណែងរបស់គ្រូបង្វឹក Antonio Conte ដោយ លោក Diego Simeone បានបញ្ជាក់ថា លោកមិនចង់អោយគេចាត់ទុកលោក ជាគ្រូបង្វឹកនៅកីឡដ្ឋាន Stamford Bridge របស់ តោខៀវ Chelsea នោះទេ ។

យោងតាមព័ត៌មាន The Times បានអោយដឹងកាលពីខែមុនថា គ្រូបង្វឹកក្រុម Atletico Madrid លោក Diego Simeone បានក្លាយជាជម្រើសដ៏ពេញចិត្តរបស់ Chelsea ខណៈដែលពួកគេរំពឹងថា គ្រូបង្វឹកបច្ចុប្បន្នរបស់ពួកគេលោក Antonio Conte ប្រហែលចាកចេញនៅចុងបញ្ចប់នៃរដូវក្តៅនេះ។

ទោះជាយ៉ាងណាក៏ដោយកាលពីម្សិលមិញលោក Conte បានបញ្ជាក់សារជាថ្មីថា គោលបំណងរបស់លោកនៅរង់ចាំពិនិត្យមើលកិច្ចសន្យារយៈពេលមួយឆ្នាំកន្លះទៀតសិន ។ លោក Simeone បានបញ្ជាក់យ៉ាងច្បាស់តាមរយៈភ្នាក់ងាររបស់គាត់ថា គាត់មិនបានឃើញអនាគតរបស់គាត់នៅក្រុមតោខៀវ Chelsea នោះទេ។ គាត់នៅសល់ពីរឆ្នាំកន្លះទៀត នៅលើកិច្ចសន្យារបស់គាត់នៅក្លឹប Atletico Madrid ៕

ប្រភពពី៖ thetimes