ក្លឹបតោខៀវ Chelsea គ្រោងនឹង​ដាក់​សំណើ​​ថ្មី​មួយ​ទៀត​នៅពេល​ទីផ្សារ​ទិញដូរ​កីឡាករបើកទ្វា ដើម្បី​ផ្ទេរ​ខ្សែបម្រើ Matias Vecino របស់​ក្លឹប Inter Milan ។

photo of Matias Vecino
ខ្សែបម្រើ Matias Vecino របស់​ក្លឹប Inter Milan

ក្លឹប​ Chelseaទើបតែទទួល​បាន​កីឡាករ Hakim Ziyech កាល​ពី​សប្តាហ៍​មុន​ ស្របពេល​ខ្សែបម្រើក្លឹប Ajax  រូបនេះ​នឹងមកចូល​រួម​នៅ​រដូវ​ក្តៅ បន្ទាប់ពី​ព្រមព្រៀងផ្ទេរ​មក​ពហុកីឡាដ្ឋាន Stamford Bridge ក្នុង​តម្លៃ​៤០​លានផោន​។

photo of Matias Vecino
កីឡាករ Matias Vecino
photo of Matias Vecino
Matias Vecino

គេជឿថា គ្រូបង្វឹកក្លឹប Inter Milan លោក Antonio Conte នឹង​សប្បាយចិត្ត​ក្នុងការ​ចែកផ្លូវ​ពី​កីឡាករ​រូបនេះ ដើម្បី​យក​ថវិកា​មក​ចំណាយ​នៅរដូវកាលទិញដូរ​នារដូវក្តៅខាងមុខ​។តាម​ព័តមាន​ថា ក្លឹប Everton ក៏​ប្រជែងផ្ទេរ​យក​កីឡាករ​វ័យ​២៨​ឆ្នាំ​រូបនេះ​ផងដែរ៕