លោក Maurizio Sarri អ្នកចាត់ការទូទៅរបស់ Chelsea បានសារភាពថាគាត់មិនសប្បាយចិត្តនឹងការខកខានរបស់លោក Willian ក្នុងការទៅហ្វឹកហាត់មុនបើករដូវកាលងថ្មីនេះ ដោយបញ្ជាក់ថាគាត់នឹងកិច្ចចរចារឿងបន្តកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធសញ្ចាតិប្រេសុីលរូបនែហនៅចុងសប្តាហ៍នេះ។

Willian
Willian

ពិតណាស់ Willian នឹងត្រូវវិលត្រលប់ទៅកាន់ក្លឹបតោខៀវ Chelsea វិញនៅថ្ងៃសុក្រសប្តាហ៍មុន ក្រោយពីបានសម្រាក់ក្នុងព្រឹត្តការណ៏ FIFA World Cup 2018 មួយខែជាង។ ខណៈដែរគ្រូបង្វឹករបស់ Chelsea លោក Maurizio Sarri បានសង្ឃឹមថាគាត់នឹងមកហ្វឹកហាត់ជាមួយក្រុមដើម្បីប្រកួតមិត្តភាពជាមួយ ក្រុម Arsenal នៅ Dublin ។ ប៉ុន្តែវាមិនដូចការគិតរបស់លោកទេ គឺខ្សែបម្រើប្រយុទ្ធសញ្ចាតិប្រេស៊ីលមិនបានមកជួយក្រុមដូចការរំពឹងទេ ដូច្នេះទើបធ្វើឱ្យគ្រូបង្វឹកកាន់តែព្រួយបារម្ភ ព្រោះមានក្លឹបជាច្រើនកំពុងតែទាក់ទង់គាត់ជាពិសេសក្រុមខ្លាំងស្ដេចស Real Madrid ។

ប្រភពមួយដែរជិតស្និតនឹងក្លឹប Chelsea បានបញ្ជាក់ថា Willian គឺជារ៉ាដារបស់ Real Madrid, Barcelona និង Manchester United នៅរដូវថ្មីនេះ។ កាន់តែធ្វើឱ្យប្រធានក្លឹបព្រួយបារម្ភ ព្រោះតែគាត់មិនបានមក មូលដ្ឋានហ្វឹកហាត់របស់ Chelsea លើសពេលកំណត់របស់រយៈពេល 5ថ្ងៃមកហើយ។ ទើបធ្វើឱ្យប្រធានក្លឹបតោខៀវមួយនេះ គ្រោងនឹងធ្វើកិច្ចចរចាប រឿងកុងត្រាបន្ថែមទៀតព្រោះមិនចង់ឱ្យកីឡាករដែរមានទេពកោសល្យ នឹងមានបញ្ចេកទេសដូចគាត់ទៅលេងឱ្យផ្សេងនោះទេ ៕

ប្រភពពី៖ independent