ក្លឹប Chelsea កំពុង​ព្យាយាម​យក​ឈ្នះ​ក្លឹប Man Utd​និង​ក្លឹប Liverpool ក្នុង​ការ​ប្រកួត​ប្រជែង​ផ្ទេរ​កីឡាករ Jadon Sancho ។បច្ចុប្បន្នកីឡាករសញ្ជាតិអង់គ្លេស​រូបនេះ​​មានក្លឹបជា​ច្រើន​ចង់បាន​ ស្របពេលមានការប៉ាន់ប្រមាណថា តម្លៃនឹងកើនដល់​១២០​លានផោន​ បន្ទាប់ពី​ធ្វើ​បាន​ល្អ​នៅប្រទេសអាល្លឺម៉ង់​ជាមួយ​នឹង​ក្រុម Dortmund ។

photo of Jadon Sancho
Jadon Sancho

Sancho ​អាចនឹង​វិលត្រឡប់​មក​កាន់​ក្របខណ្ឌ PL វិញខណ:នៅពេលនេះ ក្លឹប​Chelsea កំពុង​ធ្វើ​ការចរចាលើកិច្ច​ព្រមព្រៀង​ដែល​អាចមាន​តម្លៃខ្ពស់បំផុត​សម្រាប់កីឡាករ​ឆ្នើម​រូប​នេះ។

តាមព័ត៌មានថា ក្រុម​​ Chelsea បាន​ក្លាយ​ជា​គោលដៅ​ដ៏ស័ក្តិសម​បំផុត​សម្រាប់​ខ្សែបម្រើ​វ័យ​១៩ឆ្នាំ​រូបនេះ បន្ទាប់ពី​អះអាងថា ពួកគេ​នឹង​ឆ្លើយ​តប​នឹង​តម្លៃ​ដ៏ខ្ពស់ដែល​ Dortmund ចង់បាន៕