មានព័ត៌មានថា ក្លឹប​ Chelsea ​ជិត​សម្រេចកិច្ចព្រមព្រៀង​ផ្ទេរ​កីឡាករ​វ័យ​ក្មេង​ Kays Ruiz Atilរបស់​ក្លឹប Paris Saint-Germain ខណ:អតីត​កីឡាករ​របស់​ក្លឹប​ Chelsea ​លោក Claude Makeleleបាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុងប៉ារីស​ ដើម្បី​ធ្វើ​ការងារជាមួយ​ខ្សែបម្រើវ័យក្មេងរូបនេះ​ ដែល​កំពុង​មិន​សប្បាយចិត្ត​ចំពោះថ្នាក់ដឹកនាំនៅក្របខណ្ឌ Ligue 1 ។

photo of Kays Ruiz Atil
កីឡាករ​វ័យ​ក្មេង​ Kays Ruiz Atil របស់​ក្លឹប PSG

Chelsea ​នឹង​ត្រូវ​ចរចាតម្លៃ​ជាមួយ​ក្លឹប PSG ដើម្បី​ទទួល​បាន​ហត្ថលេខា​របស់ Kays ស្របពេល​មន្ត្រីនៅក្លឹប PSG កំពុង​មិន​សប្បាយចិត្ត​ចំពោះ​កង្វះ​ការ​ចរចា​រវាងក្លឹបទាំងពីរ​។

photo of Kays Ruiz Atil
ខ្សែបម្រើ Kays Ruiz Atil

មាន​ព័ត៌មាន​លម្អិត​ថា ក្លឹប​​ Chelsea ​បានទាក់ទងជាមួយ​តំណាងរបស់ Kays ជុំវិញ​លទ្ធភាព​ផ្ទេរ​មក​ទីក្រុងឡុងដ៍។​ខ្សែបម្រើ​កណ្តាល​វ័យ​១៧​ឆ្នាំ​រូបនេះ​បានចាកចេញពី​ក្លឹប Barcelona ​ទៅកាន់ទីក្រុងប៉ារីស​កាលពីឆ្នាំ​២០១៥ ៕

photo of Kays Ruiz Atil
Kays Ruiz Atil