ក្លឹបតោខៀវ Chelsea ត្រៀមរួចរាល់ហើយដើម្បីអនុញ្ញាតឱ្យកីឡាករ Gary Cahill ឱ្យក្លឹបផ្សេងខ្ចីូជើង នាខែមករាខាងមុខនេះ ខណៈក្លឹបបិសាចក្រហម Manchester United កំពុងតែចាប់អារម្មណ៍លើរូបគេ។

Chelsea ចង់ដាក់ Cahill ឱ្យក្លឹបផ្សេងខ្ចីជើង ខណៈ Man Utd កំពុងចង់បាន
Chelsea ចង់ដាក់ Cahill ឱ្យក្លឹបផ្សេងខ្ចីជើង ខណៈ Man Utd កំពុងចង់បាន

តាមពិតទៅ ក្រុមតោខៀវមិនចង់ឱ្យប្រធានក្រុមរូបនេះចាកចេញទេ ប៉ុន្តែអ្នកចាត់ការ Maurizio Sarri ពុំអាចធានាកៅអីលេងទៀងទាត់ដល់សមាជិកក្រុមជម្រើសជាតិអង់គ្លេស។ ខ្សែការពារសម្បូរពិសោធន៍បានបង្ហាញខ្លួនត្រឹមតែ 6ប្រកួតប៉ុណ្ណោះនៅរដូវកាលនេះ និងបានលេងត្រឹមតែ 21នាទីនៅក្របខណ្ឌ Premier League ដែលទាំងអស់នោះគឺស្ថិតក្នុងនាមជាកីឡាករបម្រុង។

ខណៈដែរមានរឿងរ៉ាវ លោក Jose Mourinho ក៏ចង់បានអតីតកូនក្រុមរបស់លោកមកជួយក្រុមរបស់ខ្លួនដែរ ព្រោះតំបន់ការពាររបស់លោកនៅខ្សោយណាស់ គិតត្រឹម 12ប្រកួតនៅលីគកំពូលរបស់អង់គ្លេស Man Utd រកបានតែ 20ពិន្ទុទេ នៅពីក្រោមក្រុមលេខ1 Manchester City  12ពិន្ទុ ដោយមាន 32ពិន្ទនារដូវថ្មីនេះ៕

ប្រភព៖ Mirror