បង្វឹកក្រុមក្រុម Chelsea កំពុងពិនិត្យមើលពីលទ្ធភាពនិងពន្លឿនកិច្ចសន្យាចរចារនាំយក ខ្សែប្រយុទ្ធ Dries Mertens ពីក្រុម Napoli នៅរយៈពេលចុងក្រោយនៃទីផ្សារដោះដូរកីឡាករនៅចុងបញ្ចប់ខែមករា ២០២០ នេះ។

photo of Dries Mertens
ខ្សែប្រយុទ្ធ Dries Mertens របស់ Napoli

អ្នកចាត់ការទូទៅក្រុមមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេសលោក Frank Lampard ពិតជាចង់បានខ្សែប្រយុទ្ធម្នាក់ទៀតជាចាំបាច់ដើម្បីមកចាប់ដៃគូប្រយុទ្ធជាមួយខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិអង់គ្លេស Tammy Abraham បន្ទាប់ពី FA បានលើកលែងទណ្ឌកម្មទិញដូរកីឡាករចូលរួចមក។

photo of Dries Mertens
កីឡាករ Dries Mertens

Mertens ខ្សែប្រយុទ្ធសញ្ជាតិបែលហ្សិកវ័យ ៣២ឆ្នាំ កិច្ចសន្យារបស់គេនិងផុតកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែ Napoli មានការស្ទាក់ស្ទើរក្នុងការលក់កីឡាករឆ្នើមរូបនេះចេញ។
ក្រុមតោខៀវ Chelsea ក៏ធ្លាប់ព្យាយាមចុះហត្ថលេខាខ្សែប្រយុទ្ធ Edinson Cavani ពីក្រុម PSG ប៉ុន្តែ Atletico Madrid គឺមានអាទិភាពនិងជាគោលដៅដែល Cavani ចង់ចូលរួមច្រើនជាង។

photo of Dries Mertens
Dries Mertens