photo of Frank Lampard
Frank Lampard Former of Chelsea

តួនាទីអ្នកចាត់ការទូរទៅរបស់ក្រុមតោខៀវ Chelsea គឺពោរពេញដោយការសង្ស័យសព្វថ្ងៃនេះ ។ លោក Antonio Conte នឹងបណ្ដេញចេញពីក្លឹប ប្រសិនបើគាត់ធ្លាក់នៅ វគ្គ16​ ក្រុមចុងក្រោយក្របខ័ណ្ឌ Champions League ប្រឆាំងនឹងក្រុម Barcelona និងក្នុងលីករបស់ខ្លួនវិញ គឺនៅឆ្ងាញសន្លឹមពីក្រុមលេខ 1​ រដូវកាលនេះ ។

ការពិតណាស់រយៈពេលថ្មីៗនេះ អតីតគ្រូបង្វឹកក្រុម Barcelona លោក Luis Enrique មានឈ្មោះលិចធ្លោ ជាគេដែរជាអ្នកស្នងតំណែងដ៏មានសក្ដានុពលរបស់លោក Conte ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ កាសែតអង់គ្លេស The Sun បានអោយដឹងថា ម្ចាស់ក្លឹប Chelsea លោក Roman Abramovich បាននិយាយថា៖ «Frank Lampard គឺជាអតីតវីរបុរស របស់ក្រុមតោខៀវ ហើយគាត់មានលក្ខខណ្ណៈគ្រប់គ្រាន់សម្រាប់ដឹកនាំក្លឹបនេះ» ។

លោកបន្តទៀតថា៖ «នឹងដាក់ Lampard អោយទៅបង្វឹកនៅកម្រិតទាបសិន ដើម្បីធ្វើអោយគេមានបទពិសោធន៍បន្តិចម្តងៗ គឺអោយគាត់មានបទពិសោធន៍កាន់តែច្រើនដើម្បីក្លាយជាគ្រូបង្វឹកជាន់ខ្ពស់របស់ Chelsea ។ លើសពីនេះទៅទៀតគាត់មានអាជ្ញាប័ណ្ណ UEFA ថ្នាក់ខ្ពស់បំផុតក្នុងការហ្វឹកហាត់ ហើយសម្រាប់ឆ្នាំទៅមិញនេះ គាត់បានជួយក្រុមយុវជន Chelsea U-18 ឡើងដល់វគ្គពាក់កណ្តាលផ្ដាច់ព្រ័តទៀតផង» ៕

ប្រភពពី៖ egypttoday