ក្រុមតោខៀវមិនស្គាល់ចាញ់សោះក្នុង ១៤ ប្រកួតក្រោមការដឹកនាំរបស់លោក Thomas Tuchel និងបានលេង ៧ ប្រកួតចុងក្រោយដោយរក្សាសំណាញ់ទីមិនអោយរបូតសូម្បីតែ ១គ្រាប់ ។ ប៉ុន្តែពួកគេត្រូវបានក្រុមបាតតារាង West Bromwich Albion លត់យ៉ាងដំណំនៅ ឯកីឡារដ្ធាន Stamford Bridge របស់ខ្លួន កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ ។

Thiago Silva
Thiago Silva

ក្រុម Chelsea បានចាប់ផ្ដើមការប្រកួតបានយ៉ាងល្អ រហូតដល់នាទីទី ២៧ រកបានគ្រាប់បាល់ ១ ដោយកីឡាករសញ្ជាតិអាមេរិច Christian Pulišić នាំមុខក្រុមភ្ញៀវ Baggies ។ ២នាទី បន្ទាប់ គឺនាទីទី ២៩ កីឡាករ Thiago Silva ត្រូវបានទទួលបានកាតលឿងទី ២ របស់ខ្លួន ត្រូវបណ្ដេញចេញពីការប្រកួត បន្ទាប់ពីវិលត្រឡប់ពីរបួស។ បន្ទាប់ពី Thiago Silva ត្រូវបានបណ្តេញចេញពាក់កណ្ដាលតង់ទី ១ លុះនៅចុងតង់ទី ១ កីឡាករ Matheus Pereira ស៊ុទ ២គ្រាប់ អោយ Baggies នាំមុខក្រុមម្ចាស់ផ្ទះវិញនៅតង់ទី ១ ។

Thiago Silva
Thiago Silva

ហើយអ្វីដែលកាន់តែអាក្រក់សម្រាប់ក្រុមតោខៀវ Chelsea បន្ទាប់ពីការសម្រាក ១៥នាទីរួចមក ចូលដល់តង់ទី ២ ដោយ កីឡាករ Callum Robinson នឹង Mbaye Diagne រកបាន ៣គ្រាប់ និង Mason Mount ស៊ុទអោយ Chelsea ១គ្រាប់ ធ្វើឱ្យ Albion ឈ្នះក្រុមម្ចាស់ផ្ទះ Chelsea ក្នុងលិទ្ធផល ៥ ទល់នឹង ២ ។

Matheus Pereira
Matheus Pereira

នេះគឺការបរាជ័យលើកដំបូងរបស់ Thomas Tuchel ក្នុងនាមជាអ្នកចាត់ការក្រុមតោខៀវ ហើយក៏ជាការចាញ់ក្នុងលីកជាលើកដំបូងរបស់ក្លិប London ទៅលើក្រុម West Bromwich Albion ចាប់តាំងពីឆ្នាំ ១៩៧៨ ។

Mbaye Diagne
Mbaye Diagne