photo of Emerson Palmieri
Emerson Palmieri Of Chelsea
ក្រុមតោខៀវកំពុងបង្ហាញពីសញ្ញានៃការផ្លាស់ប្តូរពីគោលដៅរយៈពេលវែងរបស់ពួកគេដែលមើលទៅមិនអាចផ្លាស់ប្តូរម្តងទៀតនៅក្នុងទីផ្សារដោះដូរនារដូវរងារ ។
Chelsea កំពុងតែធ្វើការផ្លាស់ប្តូរកីឡាករ Emerson Palmieri របស់ក្រុម Roma ជំនួសឱ្យ Alex Sandro របស់ក្រុម Juventus ។
ក្រុមតោខៀវកំពុងស្វែងរកការការពារលើខ្សែការពារខាងឆ្វេងថ្មីនៅក្នុងទីផ្សារដោះដូរកីឡាករកាលពីខែមករានិងបានចាប់អារម្មណ៍លើកីឡាករ Alex Sandro យូរមកហើយ ។ ទោះបីជាយ៉ាងណាក៏ដោយក្រុម Juventus កំពុងរក្សាគោលជំហររបស់ពួកគេចង់រក្សាកីឡាករប្រេស៊ីលនេះរហូតដល់រដូវក្តៅនិងដែលបានជំរុញឱ្យ Chelsea ស្វែងរកជម្រើសផ្សេងទៀត ។
ក្រុមរបស់លោក Emerson បានជួបពិភាក្សាជាមួយ Chelsea កាលពីសប្តាហ៍មុនខណៈដែលពួកគេស្ថិតនៅក្នុងទីក្រុងឡុងដ៏ដើម្បីពិភាក្សាជាមួយនឹង Arsenal ទាក់ទងនឹងការចាប់អារម្មណ៍របស់ក្រុមកាំភ្លើងធំ Arsenal ក្នុងការចុះហត្ថលេខាលើ Malcom ពីក្លឹប Bordeaux ។
ប្រភព : Goal