photo of Rob Green
Rob Green បានសម្រេចចុះកិច្ចសន្យាផ្ទេរមកចូលរួមជាមួយក្លឹប Chelsea

អ្នកចាំទី​ Rob Green ​​វ័យ 38ឆ្នាំ បាន​ក្លាយ​កីឡាករ​ទី​២​ ដែលផ្ទេរមក​កាន់​ក្លឹប​ Chelseaនៅ​រដូវក្តៅនេះ ហើយ​កីឡាករ​រូបនេះ​នឹងក្លាយជាអ្នកចាំទី​ជម្រើស​ទី​៣​។

​​Robert Green បាន​មកដល់​ទឹកដី Stamford Bridge ដោយ​គ្មាន​តំលៃ​ផ្ទេរ​ បន្ទាប់ពី​មិន​ចាប់​សោះ​មួយ​រដូវ​កាល​ពេញ​ជាមួយ Huddersfield រដូវ​កាល​មុខ​។ ​Robert Green ធ្លាប់​ជា​កីឡាករ​របស់ Norwich City, West Ham, QPR និង Leeds United ដែល​សរុប​ទាំង​លេង​បាន 650ប្រកួត បូក​រួម​ទាំង​បង្ហាញខ្លួន​អោយ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស 12លើក​។ ​តែ​ការ​មក​ដល់ Chelsea, Robert Green បាន​ត្រឹម​ជា​អ្នក​ចាំទី​បម្រុង​នៅ​ពីក្រោយ Thibaut Courtios និង Willy Caballero​។ ​Robert Green បាន​ក្លាយ​ជា​កីឡា​ករ​ទី​២ ​ដែល​ផ្ទេរ​មកកាន់ Chelsea រដូវ​ក្តៅ​នេះ​បន្ទាប់ពី​ខ្សែបម្រើ​អ៊ីតាលី Jorginho ដែល​ផ្ទេរ​ពី Napoli ក្រោម​ការដឹកនាំ​របស់​លោក Maurizio Sarri។

photo of Rob Green
Rob Green បានសម្រេចចុះកិច្ចសន្យាផ្ទេរមកចូលរួមជាមួយក្លឹប Chelsea

Green បាន​និយាយថា “​អ្នក​កំពុង​គិត​ពីអាជីពរបស់អ្នក​ ហើយ​ទីដែល​អ្នក​ចង់​ទៅ​ ហើយ​បន្ទាប់មកទទួល​ការហៅទូរស័ព្ទ​”។ អ្នកចាំទី​វ័យ​៣៨​ឆ្នាំ​រូបនេះបន្ត​ថា “​វាគឺជា​ពេលវេលា​ដ៏ល្អសម្រាប់ខ្ញុំ។ ខ្ញុំ​ពិតជា​ចង់​បង្ហាញមុខ​ក្នុងការ​ប្រកួត។ ខ្ញុំរីករាយ​មែនទែន ហើយពិតជា​រំភើប​ និង​មាន​កិត្តិយស​ណាស់ដែលបានមកចូលរួមជាមួយ Chelsea”។

គួរបប្ជាក់ថា ក្លឹប Huddersfield បាន​បញ្ចប់​កិច្ច​សន្យា​របស់​ Green កាល​ពីរដូវ​កា​ល​មុន​ ហើយ​បានចុះកិច្ច​សន្យា​លេងរយៈ​ពេល​ខ្លី​នៅពហុកីឡាដ្ឋាន Stamford Bridge ស្របពេល​ក្លឹប​ Chelsea ​ព្យាយាម​ពង្រឹងក្រុម​ឡើង​វិញ៕

ប្រភព៖ The Sun