ការឈ្នះយប់មិញនេះគឺជាជ័យជម្នះជាលើកដំបូងរបស់ Chelsea ក្នុងពានរង្វាន់ Europa League នេះចាប់តាំងពីឆ្នាំ 2013 មក និងជ័យជម្នះជាលើកទី 6 ជាប់ៗគ្នាក្នុងរដូវកាលនេះ គឺបាន 3ពិន្ទុពីក្រុមក្រិក PAOK Salonika ក្នុងពូល L វគ្គសន្សំពិន្ទុ។

Chelsea ឈ្នះ PAOK 1ទល់នឹង0 ពានរង្វាន់ Europa League
Chelsea ឈ្នះ PAOK 1ទល់នឹង0 ពានរង្វាន់ Europa League

ក្រោយពីឈ្នះ 1-0 លើក្រុម PAOK ដ៏យ៉ាងលំបាក់កាលពីយប់មិញ គ្រូបង្វឹករបស់តោខៀវ Chelsea លោក Maurizio Sarri បាននិយាយថាក្របខ័ណ្ឌ Europa League អាចជាបញ្ហាមួយសម្រាប់ក្រុមរបស់លោកព្រោះ ក្រុមរបស់លោកយកឈ្នះកាលពីយប់មិញយ៉ាងលំបាក់លំបិន។ ខណៈនៅថ្ងៃអាទិត្យសប្តាហ៍នេះ Chelsea នឹងត្រូវប្រកួតក្នុងលីគ Premier League ជាមួយ West Ham មុនពេលជួបជាមួយ Liverpool ពីរប្រកួតក្នុងរយៈពេល 4 ក្រោយក្នុងរង្វាន់ Carabao Cup នឹង Premier League ។

លោក Maurizio Sarri បាននិយាយថា៖ «សម្រាប់ក្រុមនៅអង់គ្លេសលេងក្នុងក្របខ័ណ្ឌ Europa League គឺប្រហែលជាលំបាក់ទិចហើយសម្រាប់ពួកគេ។ ព្រោះក្រុមមកចូលរួមក្នុងពាននេះស៊ុតតែក្រុមខ្លាំងមិនមែនក្រុមលេងមិនកើតមកចូលរួមទេ។ គ្រាន់តែខ្ញុំសង្កេតឃើញយប់មិញគឺប្រហែលជាលំបាក់តិចហើយ» ៕



X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង​​​ កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ ​BBC