Chelsea ដាក់តម្លៃ 62លានផោនសម្រាប់ Morata បើ AC Milan ចង់បាន
ក្លឹបតោខៀវ Chelsea បានបើកការចរចារជាមួយក្លឹប AC Milan ទាក់ទងទៅនឹងកិច្ចព្រមព្រៀងលក់ខ្សែប្រយុទ្ធ Alvaro Morata ប៉ុន្តែក្រុមតោខៀវបានបោះសម្ដីមួយថា ប្រសិនបើក្លឹប Serie A មាន 62លានពួកគេយកគេចុះ។

Morata បានចូលរួមជាមួយក្លឹប Chelsea ក្នុងតម្លៃខ្លួន 58 លានផោនពីក្លឹប Real Madrid កាលពីរដូវក្តៅមុន ប៉ុន្តែដោយសាររបួសនឹងភាពអស់កម្លាំងទើបធ្វើឱ្យលោកធ្លាក់ទម្រង់លេងយ៉ាងខ្លាំង សូម្បីតែក្រុមជម្រើសជាតិអេស្ប៉ាញក៏មិនបានកោះហៅគេឱ្យទៅចូលរួមនៅ World Cup 2018 ផងដែរ។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ទោះមិនអាចរកគ្រាប់បាល់ជូនក្រុមក៏ដោយក៏នៅជាប់ជម្រើស 11នាក់ដំបូងដែរក្រោយការដឹងនាំរបស់លោក Antonio Conte ក្រោយពីលោកលាលែងពីដំណែងជាគ្រូបង្វឹកជំនួសដោយលោក Maurizio Sarri , Morata មានភាគរយខ្ពស់ក្នុងការចាកចេញព្រោះគ្រូបង្វឹកថ្មីរបស់គាត់ មិនពេញចិត្តនឹងតម្រងើេងរបស់ខ្សែប្រយុទ្ធសញ្ចាតិអេស្ប៉ាញនេះទេ។

ខណៈដែរគ្រូបង្វឹកថ្មីរបស់ Chelsea ចង់ខ្សែប្រយុទ្ធ Gonzalo Higuain វិញក្រោយពីពួកគេតាំងពីរមានទំនាក់ទំនង់ជាមួយគ្នាយ៉ាងល្អកាលនៅ Napoli ដើម្បីយកមកជំនួស Morata ៕
ប្រភពពី៖ Metro