ខ្សែការពារ Ronald Araujo របស់ក្រុម Barcelona ត្រូវបានគេរាយការណ៍ថា បានក្លាយជាគោលដៅរបស់ក្រុមតោខៀវ Chelsea។

Ronald Araujo
Ronald Araujo

ពិតណាស់ Araujo ជាកីឡាករសំខាន់មួយរូបសម្រាប់ Barca ក្នុងរដូវកាលនេះ ដោយបង្ហាញខ្លួនបានចំនួន ១៣ប្រកួត ហើយក្រុមរបស់លោក Xavi ជឿជាក់ថានឹងអាចបន្ដកុងត្រាថ្មីរយៈពេលវែងជាមួយគេ ខណៈដែលកុងត្រាបច្ចុប្បន្ននឹងផុតកំណត់នៅខែមិថុនា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ យោងតាមសារព័ត៌មាន Mundo Deportivo បានឲ្យដឹងថាក្លិបមួយចំនួនកំពុងដាក់រ៉ាដា លើ Araujo ។ របាយការណ៍បានអះអាងថា Chelsea ក៏កំពុងដាក់ការចាប់អារម្មណ៍លើ កីឡាករសញ្ជាតិអ៊ុយរូហ្គាយរូបនេះផងដែរ ដោយបានជឿជាក់ថាខ្សែការពាររូបនេះមានសមត្ថភាពអាចជួយ ក្លិបរបស់ពួកគេឲ្យទទួលបានជោគជ័យ។

ស្របពេលដែលក្រុមរបស់លោក Tuchel ក៏នឹងស្វែងរកខ្សែការពារកណ្ដាលថ្មីម្នាក់ សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅខាងមុខ ជុំវិញភាពមិនច្បាស់លាស់លើអនាគតរបស់​ខ្សែកាពារ Antonio Rudiger, Cesar Azpilicueta និង Andreas Christensen ថាតើពួកគេនឹងព្រមបន្ដកុងត្រាថ្មីទៀតឬអត់៕