ក្លិបតោខៀវ Chelsea ត្រូវបានគេរាយការណ៍ថាបានដាក់សំណើទិញយកខ្សែបម្រើ Frenkie De Jong ពីក្លិប Barcelona នេះបើយោងតាមការរាយការណ៍ពី Mundo Deportivo ។

Frenkie De Jong
Frenkie De Jong

កីឡាករសញ្ជាតិហូឡង់រូបនេះបានផ្ទេរពី Ajax មកកាន់ទឹកដី Camp Nou កាលឆ្នាំ២០១៩ ប៉ុន្តែទម្រង់លេងរបស់គេនៅ Barca មិនទាន់ល្អគ្រប់គ្រាន់ដូចកាលលេងនៅក្លិបចាស់ឡើយ។

ឥលូវនេះ Barcelona ក៏មានខ្សែបម្រើវ័យក្មេងពោរពេញដោយសមត្ថភាពដូចជា Pedri, Gavi និង Nico Gonzalez ដែលធ្វើឲ្យឱកាសចូលលេងរបស់ De Jong អាចនឹងត្រូវបាត់បង់។

យ៉ាងណាមិញ លោក Xavi Hernandez ទំនងជាមិនចង់ឲ្យក្លិបលក់ De Jong នោះឡើយខណៈដែលក្រៅពី Chelsea គឺ Bayern Munich ក៏ធ្លាប់ដាក់សំណើចង់ទិញយកគេផងដែរ៕