កីឡាករ Jadon Sancho នឹង​ក្លាយ​ជា​គោលដៅ​ផ្ទេរ​របស់​ក្លឹប Chelsea​ បន្ទាប់ពី​ FIFA បានដក​បម្រាម​ ស្របពេល​មាន​ការ​រំពឹងខ្ពស់ថា Sancho ​នឹង​ជ្រើសរើស​យក​ពហុកីឡាដ្ឋាន Stamford Bridge នៅពេល​គេរំពឹង​ថា ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អង់គ្លេស​រូបនេះនឹង​ផ្ទេរចេញ​ពី​ក្លឹប​ Dortmund ។

photo of Jadon Sancho
កីឡាករ Jadon Sancho

ប៉ុន្តែក្លឹប Chelsea ​នឹង​ត្រូវ​ចំណាយ​ប្រាក់​ច្រើនសម្រាប់​កីឡាករ​វ័យ១៩​ឆ្នាំ​រូបនេះ ខណ:​អាច​មាន​តម្លៃប្រហែល​១០០​លានផោន។ Chelsea ក៏នឹង​ព្យាយាម​ផ្ទេរ​ខ្សែប្រយុទ្ធកណ្តាល​ថ្មីម្នាក់ទៀត​ បើទោះបីជាមាន​កីឡាករ Tammy Abraham ហើយពួកគេក៏កំពុងចាប់អារម្មណ៍កីឡាករ Timo Wernerផងដែរ។

photo of Jadon Sancho
កីឡាករ Jadon Sancho

Sancho គ្រោងនឹង​ក្លាយ​ជា​គោលដៅ​ចម្បង​របស់​​ Chelsea ​នៅរដូវកាល​ទិញដូរ​នៅរដូវក្តៅ។កីឡាកររូបនេះគឺជា​មិត្ត​ជិតស្និទ្ធ​របស់​កីឡាករ Callum Hudson Odoiហើយ​​ Chelsea ចង់​​បានកីឡាករ​ទាំងពីរមក​ដឹកនាំ​តំបន់​ប្រយូទ្ធយូរអង្វែង​ ស្របពេល​ Christian Pulisicគឺជា​កម្លាំង​ជំនួយ​បន្ថែម