ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Romelu Lukaku អាចវិលត្រឡប់ទៅកាន់ក្លិបចាស់ Chelsea របស់ខ្លួនវិញ ។

Romelu Lukaku
Romelu Lukaku

ក្លិបនៅទីក្រុងឡុងដ៍គ្រោងនឹងចុះកុងត្រានាំយកខ្សែប្រយុទ្ធកណ្តាលកំពូលម្នាក់នៅរដូវក្តៅនេះ ។ កីឡាករបែលហ្ស៊ិកវ័យ ២៧ ឆ្នាំរូបនេះឈរនៅលំដាប់ទី ២ ក្នុងបញ្ជីឈ្មោះម្ចាស់ក្លឹបតោខៀវ Chelsea គឺលោក Roman Abramovich បន្ទាប់ពីកីឡាករ Erling Haaland ខ្សែប្រយុទ្ធរបស់ក្រុម Borussia Dortmund ។

Romelu Lukaku
Romelu Lukaku

តាមកាសែត Calciomercato អះអាងថា Chelsea ត្រៀមកញ្ចប់ទឹកប្រាក់ជាង ១០០ លានផោនសម្រាប់កីឡាកររូបនេះដែលពីមុនធ្លាប់ជាកម្មសិទ្ធិរបស់ខ្លួនកាលពីឆ្នាំ ២០១១ ដល់ ២០១៤ ។

Romelu Lukaku
Romelu Lukaku

ក្រុម Manchester City ក៏ចាប់អារម្មណ៍ទៅលើកីឡាករ Lukaku ផងដែរ ខណៈពួកគេកំពុងស្វែងរកអ្នកជំនួស Sergio Agüero ។

Romelu Lukaku
Romelu Lukaku

លោក Ronald Koeman គ្រូបង្វឹករបស់ក្រុម Barcelona ដែលធ្លាប់ជាគ្រូបង្វឹករបស់កីឡាករ Romelu កាលពីពេលនៅ Everton ក៏ចង់បានកីឡាកររូបនេះផងដែរ ។ ទោះយ៉ាងណាក្លិបមកពីកាតាឡាន់ មិនមានថវិកាសម្រាប់ផ្ទេរកីឡាកររូបនេះទេ ខណៈដែល Man City និង Chelsea កំពុងតែប្រជែងគ្នា ។

Romelu Lukaku
Romelu Lukaku

ប៉ុន្តែគ្រូបង្វឹកក្រុម Inter និងអ្នកគ្រប់គ្រងក្លឹបមិនមានឆន្ទៈក្នុងការលក់កីឡាករ Lukaku ឡើយ ។ Lukaku រកបាន ២០ គ្រាប់និង Assist អោយមិត្តរួមក្រុម ៨ ដងក្នុង ២៧ ប្រកួតនៅ Serie A រដូវកាលនេះ ។