ក្លឹបតោខៀវ Chelsea កំពុងត្រៀមដេញថ្លៃអ្នកចាំទី Joe Hart របស់ក្លឹប Manchster City ក្នុងតម្លៃ 5លានផោន ក្នុងគោលបំណងដើម្បីជំនួសអ្នកចាំទី Thibaut Courtois ដែលអាចនឹងចាកចេញទៅក្លឹបស្តេចស Real Madrid ក្នុងពេលឆាប់ៗខាងមុខដ៏ខ្លីនេះ។

Joe Hart
Joe Hart

គ្រូបង្វឹករបស់ក្លឹប Manchster City លោក Pep Duardiola បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ថាអ្នកចាំទី Joe Hart រូបនេះមិនស្ថិតក្នុងផែនការរបស់លោកទៀតទេ។ ខណៈដែល 2រដូវកាលចុងក្រោយនេះ អ្នកចាំទីវ័យ 31ឆ្នាំរូបនេះ ត្រូវបញ្ជូនឱ្យក្លឹប Torino និង West Ham ខ្ចីជើង។ នឹងមិនជាប់ជម្រើសជាតិអង់គ្លេស ទៅលេង World Cup 2018 ទេ ។

បើតាមសារព៍ត៌មាន The Sun បានឱ្យដឹងថាអនកចាំទី Joe Hart អាចនឹងមានឱកាសផ្ទេរទៅកីឡដ្ឋាន Stamford Bridge ហើយជាប់ជម្រើសដំបូងនៅក្លឹបនេះ ប្រសិនបើអ្នកចាំទីសញ្ចាតិប៊ែលហ្សិក Thibaut Courtois ទៅចូលរួមជាមួយស្ដេចស Real Madrid ៕

Thibaut Courtois
Thibaut Courtois

ប្រភពពី៖ Daily Mail