photo of Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga របស់ ក្លឹប Athletic Bilbao

ក្លឹប Chelsea បានត្រៀមខ្លួនរួចជាស្រេចដើម្បីនាំយកអ្នកចាំទី Kepa Arrizabalaga របស់ក្លឹប Athletic Bilbao ក្នុងតម្លៃខ្លួន  ៧១​លាន​ផោន (ជាង ៩០​លាន​ដុល្លារ​អាមេរិក) ខណះ  Thibaut Courtois កំពុងតែបង្ខំឲ្យក្លឹបលក់រូបគេទៅឲ្យក្លឹប Real Madrid ។

តម្លៃ​ខ្លួន​របស់ Kepa Arrizabalaga ដែល​មាន​វ័យ​២៣​ឆ្នាំ នឹង​វ៉ា​ផ្តាច់​តម្លៃ​ខ្លួន​របស់​អ្នកចាំទី Alisson ដែល Liverpool បាន​ចំណាយ​កាលពី​ខែ​កក្កដា​កន្លង​ទៅ ក្នុង​តម្លៃ ៦៦,៨​លានផោន (ជាង ៨៦លានដុល្លារ)​។ តម្លៃ​ខ្លួន​របស់ Kepa ក៏​នឹង​បំបែក​ឯកត្តកម្ម​របស់ Chelsea ខ្លួនឯង​ដែល​បាន​ចំណាយ​លើ​ខ្សែ​ប្រយុទ្ធ Alvaro Morata ក្នុង​តម្លៃ ៥៨លាន​ផោន (ជាង ៧៥​លាន​ដុល្លារ)។

photo of Kepa Arrizabalaga
អ្នកចាំទី Kepa Arrizabalaga របស់ ក្លឹប Athletic Bilbao

ក្រុមតោខៀវ Chelsea បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់ពួកគេនៅពេលពួកគេចរចារពីការចាកចេញរបស់ Courtois ។ Goal បានឲ្យដឹងថា អ្នកតំណាងរបស់ Kepa ឥឡូវនេះកំពុងតែពិភាក្សាជាមួយក្រុមតោខៀវទាក់ទងនឹងលក្ខខណ្ឌផ្ទាល់ខ្លួន ។ ទន្ទឹមនឹងនេះដែរ Courtois ក៏មិនបានបង្ហាញខ្លួនសម្រាប់រយៈពេលពីរថ្ងៃដំបូងនៃការហ្វឹកហាត់បន្ទាប់ពីការប្រកួតបាល់ទាត់ពិភពលោកបើទោះបីជាត្រូវបានគ្រោងនឹងវិលត្រឡប់កាលពីថ្ងៃចន្ទសម្រាប់ការធ្វើតេស្តសុខភាពនៅមុនរដូវកាលថ្មី ។ ក្លិប Real Madrid ចង់ទទួលបាន Courtois ក្នុងតម្លៃខ្លួន ៣១ លានផោន ( ស្មើនឹង ៤០ លានដុល្លារអាមេរិក ) មានន័យថា Chelsea នឹងត្រូវស្វែងរកលុយបន្ថែមទៀត ដែលចាំបាច់ដើម្បីចុះហត្ថលេខាលើអ្នកចាំទី Kepa ពីក្លឹប Athletic Bilbao ។ ក្រុម Los Blancos ក៏មិនទាន់បានឈានដល់ដំណាក់កាលដ៏សំខាន់ណាមួយក្នុងការស្វែងរកអ្នកចាំទីអន្តរជាតិប៊ែលហ្ស៊ិកនោះទេ ខណៈដែលក្រុមតោខៀវ Chelsea កំពុងរង់ចាំការផ្លាស់ប្តូរកីឡាកររបស់ពួកគេមុនពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ។

សូម​បញ្ជាក់​ថា Kepa ជា​អ្នក​ចាំ​ទី​ដៃ​ទី២ របស់​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ បន្ទាប់ពី​អ្នកចាំទី David de Gea របស់​ក្លឹប Manchester United ។ អ្នកចាំទី​ដដែល បាន​ស្នាក់នៅ​ក្លឹប Bilbao រយៈ​ពេល ២​រដូវកាល ដោយ​បង្ហាញ​ខ្លួន​បាន​ ៥៣លើក៕

Thibaut Courtois
អ្នកចាំទី Thibaut Courtois របស់ ក្លឹប Chelsea