photo of Eden Hazard
Chelsea ទាមទារតម្លៃ២០០​លានផោនសម្រាប់ខ្សែបម្រើ Eden Hazard

ក្លឹប Chelsea គ្រោងនឹងទាមទា​តម្លៃ​ឯតទគ្គកម្មគឺ​២០០​លានផោន ប្រសិនបើ​ពួកគេ​​លក់​កីឡាករ Eden Hazard នៅ​រដូវក្តៅ​នេះ។

Real Madrid នៅតែជាទិសដៅពេញនិយមសម្រាប់ Hazard ប៉ុន្តែ Chelsea នឹងមិនលក់កីឡាករល្អ ៗ របស់ខ្លួនក្នុងតម្លៃថោក និង បានដាក់តម្លៃជារនាំងសម្រាប់ទីផ្សារដោះដូរ​។

Hazard មិន​ជ្រួលច្របល់នឹងការ​ផ្ទេរទេ ហើយ​លោក Maurizio Sarri អ្នកចាត់ការថ្មីក្រុមតោខៀវ Chelsea មានបំណងចង់ធ្វើការជាមួយរូបគេ និង Willian ដែលបានខកខានក្នុងការផ្ទេរទៅកាន់ក្លិប Barcelona ។

ទោះបីជា​យ៉ាងណា​ មាន​ការបារម្ភ​កាន់តែ​ខ្លាំង​ឡើង​ថា កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូបនេះ​នឹង​មិន​ពន្យារកិច្ច​សន្យា​របស់ខ្លួន​នៅពហុកីឡាដ្ឋាន Stamford Bridge នោះទេខណ:កិច្ច​សន្យានៅសល់​ពីរ​ឆ្នាំ​ទៀត​ជាមួយនិង​កិច្ច​សន្យា​បច្ចុប្បន្ន​ ប៉ុន្តែ​ជាប់គាំង​ជាមួយ​លក្ខខណ្ឌកិច្ច​សន្យា​ថ្មី​ ដែល​មានទឹកប្រាក់​ ៣០០.០០០​ផោន​ក្នុង​មួយសប្តាហ៍៕

Eden Hazard
Chelsea ទាមទារតម្លៃ២០០​លានផោនសម្រាប់ខ្សែបម្រើ Eden Hazard