ក្លឹបតោខៀវ Chelses ថាបើ Real Madrid ចង់បានខ្សប្រយុទ្ធ Eden Hazard នារដូវការនេះមែននោះពួកគេនឹងត្រូវចំណាយលុយបំបែកកំណត់ត្រាពិភពលោក 200លានផោនសម្រាប់ខ្សែប្រយុទ្ធរូបនេះ។

Eden Hazard
Eden Hazard

Chelsea ពិត​ជា​បារម្ភ​សម្រាប់​ការ​បាត់បង់​ខ្សែប្រយុទ្ធសញ្ចាតិប៊ែលហ្សិករូបនេះណាស់ ព្រោះ​កន្លង​ទៅ​គេ​បាន​បដិសេធ​ពង្រីក​កុងត្រា​ថ្មី​នៅ Stamford Bridge ហើយ​គាត់សល់​កុងត្រា​1​ឆ្នាំ​ទៀត​ប៉ុណ្នោះនៅ Chelsea​ហើយ​ធ្លាប់​បង្ហើប​ថា​ គេ​ចង់​រក​បទពិសោធន៍​ថ្មី​នៅ​កន្លែង​ផ្សេងផងដែរ។

បើតាមសារฺฺព៍ត៌មាន Daily Mail បានឱ្យដឹងថា Real Madrid នៅតែជាទិសដៅដ៏ពេញនិយមសម្រាប់ Hazard ប៉ុន្តែ Chelsea នឹងមិនលក់កីឡាករល្អៗ របស់ខ្លួនក្នុងតម្លៃថោកនោះទេ ហើយពួកគេដាក់តម្លៃដ៏ថ្លៃមហាសាលដដើម្បីជាការរារាំងមិនឱ្យ​ក្លឹប​​ផ្សេង​ៗ​អាច​ឆក់​យក​កីឡាករ​ខ្លួន​បាន ៕

ប្រភពពី៖ Daily Mail