3
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Herrera និយាយថាគ្មានកីឡាករណាអាចធ្វើបានដូច Messi នោះឡើយ
ខ្សែបម្រើ Ander Herrera បាននិយាយថាគ្មានកីឡាករណាអាចធ្វើបានដូចខ្សែប្រយុទ្ធ Lionel Messi នោះឡើយ។ Messi ជាកីឡាករតែម្នាក់គត់ក្នុងលោកដែលបានឈ្នះពាន Ballon d’Or ដល់ទៅ៧ដងនិងត្រូវបានគេឲ្យឈ្មោះថាជាកំពូលខ្សែប្រយុទ្ធជួរមុខមួយរូបទន្ទឹមនឹង Cristiano Ronaldo ដែលជាគូប្រជែង។ ផ្តល់បទសម្ភាសន៍ក្នុងឆ្នាំ ២០១៩ គឺ Herrera បាននិយាយថា៖ “ខ្ញុំធ្លាប់លេងជាមួយនិងតទល់ ជាមួយកីឡាករល្អបំផុតជាច្រើនប៉ុន្ដែគ្មានអ្នកណាអាចធ្វើបានដូចគេ(Messi)ទេ”៕
13 Aug 2022
Football News
Memphis Depay របស់ Barcelona ខិតជិតផ្លាស់មកកាន់ Juventus ហើយ
ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Memphis Depay ត្រូវបានគេរាយការណ៍ថាកាន់តែខិតជិតក្នុងការផ្លាស់មកកាន់ Juventus ហើយ។ ជា ការពិត ណាស់ Depay បានចូលរួមជាមួយ Barcelona កាលពីរដូវកាលមុនប៉ុន្តែក្រោយ ការ ចាកចេញរបស់លោក Ronald Koeman និងការមកដល់របស់លោក Xavi ធ្វើឲ្យកីឡាករសញ្ជាតិ ហូ ល្លង់ខាងលើទទួលបានឪកាសបង្ហាញខ្លួននៅលើទីលានស្ដួចស្ដើងមែនទែនហើយសម្រាប់ រដូវ កាលថ្មីខាងមុខនេះរូបគេក៏មិនស្ថិតនៅក្នុងផែនការលេងរបស់ក្រុម ផង ដែរ។ បើ យោងទៅតាមការចុះផ្សាយរបស់លោក Fabrizio Romano បានបញ្ជាក់យ៉ាងច្បាស់ថា Juventus ជាក្លិបតែមួយគត់ដែលចូលរួមប្រជែងក្នុងការនាំយក Depay មករួមក្រុមហើយការចរចារនៅពេលនេះ គឺកាន់តែកៀកក្នុងការទទួលបានជោគជ័យហើយខណៈភាគីក្លិបនិងភ្នាក់ងារកំពុងពិភាក្សាលើការ ផ្តល់ជូនកិច្ចសន្យារយៈពេល២ឆ្នាំ ដល់រូបគេ៕
13 Aug 2022
Football News
លោក Pep ថា ក្រុម Liverpool ពិបាកទប់ទល់បំផុតក្នុងនាមជាគ្រូរបស់ Man City
លោក Pep Guardiola បាននិយាយថា ក្រុម Liverpool ជាគូប្រជែងដ៏ពិបាកទប់ទល់បំផុតក្នុងនាមលោកជាគ្រូបង្វឹករបស់ Manchester City ។ ជាការពិតណាស់ ក្នុងរយៈពេល៦រដូវកាលចុងក្រោយនេះ Manchester City និង Liverpool ជាក្រុមដ៏ខ្លាំងទាំងពីរនៅ Premier League ដែលបន្តប្រកួតប្រជែងគ្នាយ៉ាងស្វិតស្វាញ។កាលពីរដូវកាលមុន Man City ជាក្រុមលើកពាន PL ក៏ពិតមែនតែក្រុមនេះឈ្នះពិន្ទុ Liverpool ជាក្រុមលេខ២តែ១ពិន្ទុប៉ុណ្ណោះ។ ការប្រកួតរវាង Liverpool និង Man City ក៏ជាការប្រកួតមួយដែលអ្នកគាំទ្របាល់ទាត់ចាំតាមដានផងដែរ។ ដោយឡែក លោក Pep Guardiola បានថ្លែងថា៖ “ពួកយើងអាចមានលទ្ធភាពបង្កើតការប្រកួតប្រជែងនេះ គឺកាលពីរដូវកាលមុនពួកគេគឺជាគូប្រកួតប្រជែងដ៏ធំបំផុតរបស់ពួកយើងគឺ Liverpool នេះហើយ។ វាពិតជាកិត្តិយសដ៏ធំមួយ។ កាលពីមុនវាមិនបានកើតឡើងរហូតដល់ ហ្ស៊ីក Mansour ចូលមកកាន់កាប់ក្រុមនេះនិងអភិវឌ្ឍដើម្បីផ្ដល់បរិស្ថានមួយដ៏ល្អ សម្រាប់ការប្រកួតប្រជែងនៅការប្រកួតលំដាប់កំពូលមួយនៅអង់គ្លេស”៕
13 Aug 2022
Football News
កីឡាករ Nico Gonzalez បន្តកុងត្រាថ្មីរយៈពេលវែងជាមួយខ្លិបអ្នកមានបុណ្យ Barcelona
នាមុននេះបន្តិចក្លិបអ្នកមានបុណ្យ FC Barcelona បានប្រកាសជាផ្លូវការថាខ្សែបម្រើ វ័យ ២០ ឆ្នាំ កីឡាករ Nico Gonzalez បាន យល់ព្រមកាន់ប៊ិចបន្តកុងត្រាថ្មី រយៈពេលវែងជាផ្លូវការពោល គឺ រហូតដល់ឆ្នាំ ២០២៦ ឯណោះ។ យោងតាមប្រភពដដែលបានបន្ថែមថាខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះនឹង ត្រូវដាក់ឱ្យ ក្លិប Valencia ខ្ចីជើងនៅរដូវកាល ២០២២-២០២៣ មួយរដូវកាលសិនហើយរូបគេនឹងត្រឡប់មកទឹកដី Camp Nou វិញ នៅរដូវកាល ២០២៣-២០២៤ ខាងមុខ៕
13 Aug 2022
Football News
ល្បីថា Man Utd ទាក់ទងចង់បាន Morata ពី Atletico
ក្លឹប Manchester United ក្រោមការដឹកនាំរបស់ លោក Erik Ten Hag អ្នកចាត់ការថ្មីរបស់ក្លឹបនេះត្រូវបានប្រភពជាច្រើនបានចុះផ្សាយថាបានទាក់ទងចង់បានកីឡាករជាពិសេសគឺ ខ្សែប្រយុទ្ធពីបណ្ដាក្លឹបនានាជាច្រើន ដែលក្នុងនោះក៏មាន ខ្សែប្រយុទ្ធ Alvaro Morata ពីក្លឹប Atletico Madrid សម្រាប់រដូវកាលក្ដៅនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Sky Sports នៅក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Man Utd បានទាក់ទងចង់បាន ខ្សែប្រយុទ្ធ Morata ធ្វើឡើងក្រោយក្លឹបនេះបានបញ្ឈប់គម្រោងទិញយក ខ្សែប្រយុទ្ធ Marko Arnautovic ពីក្លឹប Bologna ក្រោយមានអ្នកគាំទ្ររិះគន់ច្រើនពេក ដោយសារតែតម្លៃខ្លួន សមត្ថភាព និងរឿងអាស្រូវលើអត្តចរិកកីឡាករនេះ។ មកទល់នឹង Man Utd បានទាក់ទងចង់បាន ក៏ដូចជាដាក់សំណើសុំទិញកីឡាករទាំងល្បីឈ្មោះ និងមិនល្បីឈ្មោះជាច្រើន ប៉ុន្តែត្រូវបានបដិសេធជាច្រើនផងដែរ ដោយមកទល់នឹងពេលនេះ ក្លឹបនេះទើបនាំចូលបានកីឡាករ៣រូប ជាផ្លូវការប៉ុណ្ណោះដូចជា ខ្សែការពារ Tyrell Malacia ខ្សែបម្រើ Christian Eriksen និង
12 Aug 2022
Football News
Ancelotti ថា Benzema ជាកីឡាករល្អជាងគេលើលោក និងជឿជាក់ខ្ពស់ឈ្នះ Ballon d’Or
លោក Carlo Ancelotti គ្រូបង្គោលក្លឹប Real Madrid បាននិយាយទៅកាន់សារព័ត៌មាន Movistar ក្រោយឈ្នះពាន UEFA Super Cup នៅក្នុងថ្ងៃនេះដោយលើកឡើងថា ខ្សែប្រយុទ្ធ Karim Benzema ជាកីឡាករល្អជាងគេលើលោកនៅខណៈនេះ ដោយលោកជឿជាក់ថាគេនឹងឈ្នះពាន Ballon d’Or ឆ្នាំនេះ។ លោក Ancelotti បាននិយាយថា៖” Benzema ជាប្រធានក្រុមដ៏ល្អ។ យើងមកដល់ចំណុចនេះគឺដោយតែមានការចូលរួមចំណែកពីគេច្រើន និយាយទៅគេស៊ុតចូលចូលច្រើន។ អញ្ចឹងទាក់ទងនឹងរឿងឈ្នះពាន Ballon d’or គឺគ្មានបញ្ហាចោទសម្រាប់ ឬក៏សង្ស័យអ្វីលើគេទៀតឡើយ “។ លោកបន្តថា៖” សម្រាប់ក្លឹបយើង គេជាកីឡាករសំខាន់ណាស់។ គេជាកីឡាករល្អជាងគេនៅលើលោកនៅខណៈនេះ។ គេជាមនុស្សសំខាន់ដែលជួយឲ្យយើងឈ្នះបាន Champions League។ ពិតណាស់គេរកគ្រាប់បាល់ស៊ុតចូលមិនបាននៅពេលប្រកួតផ្ដាច់ព្រ័ត្រនៅពេលប្រកួតដណ្ដើមពាននោះ តែគេជាអ្នកជួយឲ្យឡើងដល់ប្រកួតផ្ដាច់ព្រ័ត្រនេះ។ គេស៊ុតចូលយកឈ្នះ Man City, Chelsea, PSG។ គេសំខាន់សម្រាប់យើងណាស់ អញ្ចឹងគ្មានអ្វីសង្ស័យទៀតទេ គេហ្នឹងហើយជាកីឡាករល្អជាងគេនៅពេលនេះ “។ គួរបញ្ជាក់ផងដែរថា បញ្ជីបេក្ខជនដែលអាចពាន Ballon
12 Aug 2022